ថៃ ៖ ពាក្យចាស់ពោលថា ស្លឹកឈើគឺជ្រុះមិនឆ្ងាយពីគល់ ប្រហែលអាចជាពិតមែនហើយ ។ ជាក់ស្តែងយើងសង្កេតមើលតារាសម្តែងថៃនាង Kejmanee Pichaironnarongsongkhram គឺជាតារាសម្តែង ចំនែកស្វាមីរបស់នាងគឺលោក Jetrin Wattanasin គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ ហើយពេលនេះកូនប្រុសច្បងរបស់នាង ក៏ទទួលបានឈ្មោះល្បីព្រោះតែសម្លេងដ៏ពិរោះ កាត់ទៅរកឪពុក ។
Jinjett Wattanasin ត្រូវបានគេដឹងថា មិនត្រឹមសម្តែងបានល្អទេ គេថែមទាំងមានដុងម្យ៉ាងពិសេសដូចជាឪពុក នោះគឺសម្លេងដ៏ពិរោះ ដែលអាចអោយគេក្លាយជាតារាល្បីបានយ៉ាងងាយ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ប្រភពផ្លូវការរបស់ប្រទេសថៃបាននិយាយថា Jinjett Wattanasin មានគម្រោងចេញបទចម្រៀងថ្មី បន្ទាប់ពីត្រលប់មកពីសិក្សាវគ្គខ្លីនៅប្រទេសអង់គ្លេសវិញ ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំនេះ Jinjett Wattanasin គឺមានអាយុទើបតែ ១៨ ឆ្នាំប៉ុណ្ណោះ ហើយគេនៅមានប្អូនប្រុស ២ នាក់ទៀត ដែលសុទ្ធតែមានរូបរាងសង្ហាទាំងអស់តែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar