យានយន្ដ៖ ក្រុមហ៊ុន Yamaha បានត្រៀមខ្លួនបង្ហាញវត្ដមានជំនាន់ក្រោយមួយ ម៉ូដែលទៀតហើយ សម្រាប់ឆ្នាំថ្មី នោះគឺ ម៉ូដែល Yamaha MT-10 ស៊េរីឆ្នាំ 2016 ជាប្រភេទម៉ូតូធំ រូបរាងស្រស់សង្ហា រឹងមាំ និង ទំនុកចិត្ដ។
ស្ថិតក្នុងស្ថានភាពនៃសង្គមមួយ ដែលកំពុងតែចរាចរខ្លាំងលើប្រភេទម៉ូតូធំ ក្រុមហ៊ុន Yamaha ក៏សូមលើកយកមកបង្ហាញនូវម៉ូដែល ថ្មីមួយទៀតដែលមានលក្ខណៈសម្បត្ដិប្លែក ទាក់ទាញ និងកាន់តែមានភាពពិសេសទៀតនោះ គឺទម្រង់នៃការរចនាមានភាពផ្ចិតផ្ចង់ ល្អទំនើបគួរជាទីសាកសមសម្រាប់យុវវ័យសម័យថ្មី។ ការផ្លាស់ប្ដួរបរិយាកាសយានយន្ដ បែបលំដាប់ថ្នាក់ខ្ពស់ដូចជាម៉ូដែល Yamaha MT-10 ស៊េរីឆ្នាំ 2016 ធ្វើឲ្យឆាកជីវិតពិតជារស់រវើក ជាមិនខានឡើយ ។
ក្រៅពីភាពទាន់សម័យផ្នែកខាងក្រៅទៅ ម៉ូដែល Yamaha MT-10 ស៊េរីឆ្នាំ 2016 ក៏បំពាក់មកជាមួយនូវសមាសភាពកម្លាំងម៉ាស៊ី ៤ ត្រូវនឹងកម្លាំង ៩៩៨ សេសេ ប្រើហ្វ្រាំងប្រេងមុខក្រោយ ប្រភេទ ABS មានខ្នាតរង្វាស់ល្បឿន(កុងទ័រ) អេឡិចត្រនិច្ច និងសមាសភាពធុងប្រេងអាចផ្ទុុកបានដល់ទៅ ១៧លីត។ ចំណេកតម្លៃវិញ គឺមិនទាន់មានការបង្ហាញឲ្យបានច្បាស់លាស់នោះទេ ស្របពេលដែលក្រុមហ៊ុន គ្រោងនឹងដាក់ចរាចរនៅដើមឆ្នាំ ២០១៦ ខាងមុខនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops