CamNews

ព័ត៌មានអន្តរជាតិ 

ចិន ហៅ US ថាគ្មានបានការ ពីរឿង Hack ស្របពេល ទំព័រយោធា សហរដ្ឋអាមេរិក បិទជាផ្លូវការហើយ

ព័ត៌មានអន្តរជាតិ ៖ យោធាសហរដ្ឋអាមេរិក សម្រេចបិទគេហទំព័រ  របស់ខ្លួន  ជាបណ្តោះអាសន្ន បន្ទាប់ ពី មានការវាយប្រហារ តាមប្រព័ន្ធអ៊ិនធើណេត (Hacking) ។

ប្រភពពីយោធា សហរដ្ឋអាមេរិកអោយដឹងថា ធាតុផ្សំសំខាន់ៗ ទំព័រ   army.mil នឹងត្រូវពិនិត្យឡើង វិញ ខណៈនិតិវិធីផ្លូវការស្តីពីសុវត្ថិភាពនិងត្រូវ  សើរើឡើងវិញ  ដូចគ្នា ដែរ ដើម្បីធានាអោយ បានថា គ្មានការលេចធ្លាញទិន្នន័យ ។​


ស្ថាប័នយោធា អេឡិចត្រូនិច របស់ប្រទេសស៊ីរី ឬ The Syrian Electronic Army ដែលមានការគាំទ្រ ដល់ប្រធានាធិបតី Bashar al-Assad អោយដឹងថា ខ្លួនជាអ្នក  នៅពីក្រោយ ការវាយប្រហារ តាមប្រ ព័ន្ធ កុំព្យូទ័រលើកនេះ ។ គួររំឮកថា កាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋ  អាមេរិក បានលើក ឡើង អោយដឹងថា ក្រុម Hacker ប្រទេសចិន បានធ្វើការវាយប្រហារ  ទៅលើ កុំព្យូទ័រមួយចំនួន របស់រដ្ឋា ភិបាលសហព័ន្ធ ដែលអាច ស្រង់ បានទិន្នន័យ នៃ   ក្រុម បុគ្គលិក សរុប ជាង ៤ លាននាក់ ទោះជា យ៉ាង ណា ក៏ដោយចុះ ចិនបានបដិសេធទៅនឹងការលើកឡើងខាងលើ ខណៈហៅការចោទប្រកាន់ មួយនេះ ដែលជា រឿងមួយគ្មានទំនូលខុសត្រូវ និងឥតប្រយោជន៍ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Neil Armstrong Moon