CamNews

តារា 

និយាយកប់ៗមាត់ថា ស្រលាញ់ប្រពន្ធណាស់! ទើបលែងលះគ្នាមិនទាន់បាន ១ ខែផង លោក Shahkrit

ព័ត៌មានកំសាន្ត ៖ ក្រោយបែកធ្លាយរឿងដ៏សំខាន់របស់ លោក Shahkrit Yamnam និងអតីតភរិយាដែលបានលែងលះគ្នាជាផ្លូវការ កាលពីថ្ងៃទី ១៩ តុលា​ឆ្នាំ ២០១៦ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទាល់តែសោះ ព្រោះជាប្តីដែលបានរៀបការជាមួយគ្នាជាយូរណាស់មកហើយ មិនសមលែងលះគ្នាដោយងាយៗបែបនេះទេ ។ 

ម្យ៉ាងវិញទៀតមហាជនក៏អាណិត លោក Shahkrit Yamnam ដែលជាស្វាមី ព្រោះភ្លាមនិយាយពេញៗមាត់ថា ស្រលាញ់ប្រពន្ធខ្លាំងណាស់មិនចេះឃ្លាតឆ្ងាយពីគ្នាសូម្បីតែមួយនាទី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ តួឯកប្រុសក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" លោក Shahkrit Yamnam បែរជាផ្ទុះឡើងនូវពាក្យចចាមអារាមថា​ កំពុងមានស្នេហាជាមួយនិង តារាស្រីផ្សេងម្នាក់ទៀត ដែលជាអតីតបវរកញ្ញា ដែលមានឈ្មោះថា Raviyanun Takerd និងជាជនជាតិដូចគ្នា​ ហើយថែមទាំងប្រកាសក្តែងៗថា ខ្លួនរាល់ថ្ងៃនេះនៅកំលោះទៀតផង ។ 

ក្រោយមហាជនបានដឹងរឿងទាំងនេះហើយ ពិតជាចិត្តអាណិតអាសូរដល់នាង Virithipa Phakdeeprasong ដែលជាអតីតភរិយាខ្លាំងណាស់ ព្រោះលែងលះគ្នាមិនទាន់បាន ១ ខែផង បែរជាស្វាមីមានស្រីផ្សេងបាត់ ៕

-ចុចអាន ៖ មុខមាត់ស្អាតបាត ប៉ុន្តែទីបំផុតបែរជាក្លាយជាជនទី ៣ ឲ្យប្តីប្រពន្ធគេលែងលះគ្នា!








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Shahkrit Yamnam Raviyanun Takerd Virithipa Phakdeeprasong