CamNews

តារា 

គួរឲ្យអាណិតតារាស្រីរូបនេះណាស់ មិនគួរមានស្វាមីជាមនុស្សចឹងសោះ!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងល្បីឈ្មោះម្នាក់របស់ប្រទេសថៃ លោក Shahkrit Yamnam បានធ្វើឲ្យមហាជនអស់សង្ឃឹមជាមួយនិងទង្វើអសីលធម៌របស់លោកចំពោះអតីតស្វាមីយ៉ាងខ្លាំង ក្រោយផ្ទុះពាក្យចចាមអារាមមិនគួរឲ្យជឿ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Shahkrit Yamnam និងអតីតស្វាមីគឺនាង Virithipa Phakdeeprasong បានសម្រេចចិត្តលែងលះគ្នា ក្រោយពីរៀបការបាន ជិត ៥ ឆ្នាំកន្លងផុតទៅ ដោយគិតត្រឹមតែឆ្នាំ ២០១២ មក ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីផ្ទុះដំណឹងលែងលះគ្នាមិនបាន ១ ខែផង លោក Shahkrit Yamnam ដែលជាអតីតស្វាមីរបស់នាង Virithipa Phakdeeprasong បានប្រកាសក្តែងៗថា នៅកំលោះតែម្តង ហើយក៏ស្រាប់តែមិនបានប៉ុន្មានផង តារាសម្តែងវ័យ ៣៨ ឆ្នាំរូបនេះ មានពាក្យចចាមអារាមថា មានស្នេហាជាមួយនិងស្រីផ្សេងដោយមិនបានគិតពីចិត្តអតីតប្រពន្ធដែលទើបតែលែងលះគ្នាថ្មីថ្មោងទាល់តែសោះ ។ 

ក្រោយលេចលឺរឿងនេះជាសាធារណៈ បានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃចំពោះលោក Shahkrit Yamnam ហើយក៏មានចិត្តអាណិតអាសូវដល់នាង Virithipa Phakdeeprasong យ៉ាងខ្លាំង មិនគួរណាតារាស្រីរូបនេះទ្រាំរស់នៅជាមួយស្វាមីជាមនុស្សចឹងអស់ជាច្រើនឆ្នាំសោះ ៕

-ចុចអាន ៖ និយាយកប់ៗមាត់ថា ស្រលាញ់ប្រពន្ធណាស់! ទើបលែងលះគ្នាមិនទាន់បាន ១ខែផង លោក Shahkrit មានស្នេហាជាមួយស្រីផ្សេងសាច់សខ្ចី!








 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ IG


Tags: Shahkrit Yamnam Raviyanun Takerd Virithipa Phakdeeprasong