CamNews

តារា 

មុខមាត់ស្អាតបាត ប៉ុន្តែទីបំផុតបែរជាក្លាយជាជនទី ៣ ឲ្យប្តីប្រពន្ធគេលែងលះគ្នា!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងវ័យ ៣៨ ឆ្នាំលោក Shahkrit Yamnam ដែលតែងតែនិយាយកប់ៗមាត់ថា ស្រលាញ់ប្រពន្ធណាស់ នឹងសន្យាថែរក្យាប្រពន្ធឲ្យបានល្អ ប៉ុន្តែទីបំផុតនៅតែសម្រេចចិត្តលែងលះគ្នាដដែល ។ ក្រោយបានសម្រេចចិត្តយល់ព្រមលែងលះទាំងសងខាងហើយ នោះ លោក Shahkrit Yamnam និងអតីតភរិយានាង Virithipa Phakdeeprasong ក៏បានរស់នៅបែកគ្នា ស្រាប់តែក្រោយបានលែងលះគ្នាហើយមិនទាន់បាន ១ ខែផង បុរសជាប្តីស្រាប់តែផ្ទុះពាក្យចចាមអារាមថា កំពុងមានស្នេហាជាមួយនិង តារាស្រីផ្សេងម្នាក់ទៀត ដែលជាអតីតបវរកញ្ញា ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ លោក Shahkrit Yamnam និងអតីតភរិយានាង Virithipa Phakdeeprasong លែងលះគ្នាដោយសារតែនាង Raviyanun Takerd ដែលជាជនទី ៣ នៅក្នុងរឿងនេះ ។ 

នៅទីបំផុត នាង Raviyanun Takerd ក៏បានក្លាយជាជនទី ៣ នៅក្នុងការលែងលះរបស់ប្តីប្រពន្ធមួយគូនេះ ខណៈពេលដែល លោក Shahkrit Yamnam ប្រកាសក្តែងៗថា ខ្លួនបានលែងលះប្រពន្ធដាច់ស្រាច់ ហើយសព្វថ្ងៃគឺនៅលីវតែម្តង ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Shahkrit Yamnam Raviyanun Takerd