តារាថៃ ៖ តារាសម្តែងនៅឯប្រទេសថៃ លោក Chakrit Yamnam និងភរិយា ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចាប់អារម្មណ៍ថា អ្នកទាំង ២ ហាក់បីដូចជាមិនសូវឃើញទៅណាមកណាជាញឹកញយ ក្រោយផ្ទុះពាក្យចចាមអារាមលែងលះ ថ្វីត្បិតតែប្តីប្រពន្ធមួយគូនេះ មិនទាន់ចេញមុខបកស្រាយក៏ពិតមែន ប៉ុន្តែរាល់ទង្វើអាចនិយាយបានថា ដំណឹងនេះគឺជាការពិត ។
ជារឿយៗ លោក Chakrit Yamnam និងប្រពន្ធស្អាតនាង Virithipa Phakdeeprasong តែងតែត្រូវបានគេដឹងថា ឈ្លោះគ្នាច្រើន ប៉ុន្តែអ្នកទាំង ២ ធ្លាប់បានធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាយ៉ាងណាការឈ្លោះប្រកែកគ្នានេះ គ្រាន់តែចង់ឲ្យម្នាក់ៗយល់ចិត្តគ្នាតែប៉ុណ្ណោះ មិនមែនឈ្លោះគ្នាដោយគ្មានមូលហេតុនោះទេ ។
គួរបញ្ជាក់ឲ្យដឹងឡើងវិញថា កាលពីប៉ុន្មានថ្ងៃមុននេះ នាង Virithipa និងមិត្តភក្តិបានដឹកដៃគ្នាទៅលេងទីក្រុងហុងកុង ហើយក៏ឆ្លៀតពេលចូលអុជធូបនៅឯព្រះវិហារមួយនៅទីនោះ ។ ដោយការប្រមាណមើលរូបថតហាក់បីដូចជាឃើញតែ នាង Virithipa និងមិត្តភក្តិ ដោយគ្មានវត្តមានស្វាមីឡើយ អាចនិយាយបានថា គឺជាចំណុចវិជ្ជមានដ៏គួរឲ្យកត់សម្គាល់យ៉ាងខ្លាំងថា ជិវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះកំពុងតែស្ថិតនៅក្នុងផ្លូវបំបែកយ៉ាងពិតប្រាកដមែន ៕
-ចុចអាន ៖ តារាស្រីម្នាក់នេះនិងសង្សារត្រកូនអភិជន ត្រៀមចូលរោងការហើយ ក្រោយ Pre-wedding រួចរាល់
-ចុចអាន ៖ គូស្នេហ៍ល្បីល្បាយមួយគូនេះ នៅតែស្ថិតក្នុងការចម្រូងចម្រាស បើនៅតែបែបនេះ អាចនឹងឈានដល់ការលែងលះ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar