តារាថៃ ៖ ស្រីស្អាតសាច់សខ្ចី នាង Pete Ramey ដែលជាសង្សារបណ្តូលចិត្តរបស់កីឡាករបាល់ទាត់ស្មោះស្នេហ៍ គឺលោក Jay chanathip ដែលជាជនជាតិថៃម្នាក់ បានចេញមុខមើលទឹកចិត្តនាង Virithipa Phakdeeprasong ក្រោយជួបរឿងចម្រូងចម្រាសរហូតដល់ថ្នាក់លែងលះថែមទៀតផង ។
តារាម៉ូដែលនាង Pete Ramey ក៏មានចិត្តសោកស្តាយដែរចំពោះរឿងដែលបានកើតឡើងក្នុងនាមនាងជាមនុស្សស្រីដូចគ្នា ក៏មិនមានបំណងចង់ឲ្យជិវិតអាពាហ៍ពិពាហ៍បែកបាក់បានយ៉ាងងាយដែរ ប៉ុន្តែដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះពិតជាស្រលាញ់គ្នាខ្លាំងណាស់រហូតដល់បង្ហើបពាក្យមិនអាចរស់នៅដោយគ្មាននរណាម្នាក់បានទៀតផង ប៉ុន្តែក៏បានទាន់ដឹងច្បាស់ថា ហេតុអីបានជានៅតែមានរឿងលែងលះ ។ តែទោះបីជាយ៉ាងណាក៏ដោយ Chakrit Yamnam និងនាង Virithipa Phakdeeprasong នៅតែមិនទាន់បានចេញមុខបកស្រាយឲ្យបានច្បាស់អំពីពាក្យចចាមអារាមដោយគ្មានប្រភពច្បាសលាស់មួយនេះ នោះឡើយទេ ។
ទទ្ទឹមនឹងការផ្ទុះដំណឹងលែងលះនេះបានឲ្យដឹងថា លោក Chakrit Yamnam ដែលជាស្វាមីហាក់បីដូចជាបណ្តោយឲ្យភរិយានាង Virithipa Phakdeeprasong ទៅណាមកណាដោយគ្មានរូបលោកនោះទេ ពោលគឺទៅណាមកណាផ្សេងៗពីគ្នា ខុសពីសព្វដង ។ ដូច្នេះហើយទើបគេសង្ស័យថា នេះគឺជាមិនមែនត្រឹមតែជាពាក្យចចាមអារាមទេ តែជាការពិតដែលមិនអាចប្រកែកបាន ៕
-ចុចអាន ៖ កីឡាករបាល់ទាត់ម្នាក់ ស្រលាញ់មិត្តស្រីពេក រហូតហ៊ានប្រថុយបង្ហោះរូប Sweet Sweet
១. នាង Virithipa Phakdeeprasong និងស្វាមី
២. នាង Pete Ramey
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar