CamNews

តារា 

គូស្នេហ៍ល្បីល្បាយមួយគូនេះ នៅតែស្ថិតក្នុងការចម្រូងចម្រាស បើនៅតែបែបនេះ អាចនឹងឈានដល់ការលែងលះ?

តារាថៃ ៖ តារាសម្តែងរូបសង្ហា លោក Chakrit Yamnam និងភរិយានាង Virithipa Phakdeeprasong កំពុងតែធ្វើឲ្យអ្នកនិយមលេងអិនធឺណិត មានការជ្រួលច្របល់ជាថ្មីម្តងទៀត ក្រោយផ្ទុះដំណឹងលែងលះគ្នាជាមលើកទី ២ ក្រោយស្ងប់ស្ងាត់អស់មួយរយៈ ។ 

ដោយយោងតាមរបាយការណ៍ផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា​ ជិវិតអាពាហ៍ពិពាហ៍របស់តារាល្បីមួយគូនេះ នៅតែស្ថិតនៅក្នុងការចម្រូងចម្រាសគ្នានៅឡើយ ទោះមិនទាន់មានការចេញបញ្ជាក់ព័ត៌មានពិតប្រាកដណាមួយពីសាមីខ្លួននៅឡើយក៏ដោយចុះ ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ០៩ ខែតុលានេះ លោក Chakrit Yamnam ត្រូវបានគេហទំព័រ Daily News ចោតជាសំណួរយ៉ាងច្រើន ប៉ុន្តែខ្លួនលោកផ្ទាល់នៅតែមិនទាន់មានចម្លើយនៅឡើយទេ ។

ដោយសារតែកត្តានេះហើយ ទើបតម្រូវឲ្យទស្សនិកជនទទ្ទឹងរង់ចាំថា តើស្នេហារបស់គូស្វាមីភរិយានេះ អាចនឹងឈានដល់ដំណាក់កាលលែងលះដូចពាក្យគេថា ដែរ ឬ យ៉ាងណា មានតែរង់ចាំទាំងអស់គ្នា ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Vermicelli Chakrit Yamnam Virithipa Phakdeeprasong