ឱកាសពិសេស ៖ Faceline Cambodia គឺជាគ្លីនិកថែរក្សាសម្រស់ទំនើបជាងគេក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ លើវិធីសាស្រ្តព្យាបាលទំនើប ដោយមិនចាំបាច់វះកាត់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតក្នុងសកលលោក។ មិនតែប៉ុណ្ណោះ Faceline Cambodia ក៏បាននាំចូលផ្តាច់មុខនូវផលិតផលជាច្រើន ពីប្រទេសអ៊ីតាលី និងអាមេរិក ដែលមានគុណភាពខ្ពស់ ក្នុងការជួយឲ្យសម្រស់របស់អតិថិជនកាន់តែស្អាតតាមបែបធម្មជាតិ និងប្រឆាំងភាពចាស់។
ផលិតផលទាំងនោះមានដូចជា ផលិតផលថែរក្សាស្បែកមុខ ដងខ្លួន ផលិតផលជំនួយសក់ ទឹកអនាម័យ ។ល។ រាល់ផលិតផលពីគ្លីនិក Faceline គឺសុទ្ធតែផលិតផលសុទ្ធ មានគុណភាពខ្ពស់ ដែលសុទ្ធសឹងតែទទួលបានការកោតសរសើរ ពីអតិថិជនគ្រប់ៗគ្នា ហើយសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ជាវ ផលិតផលគ្រប់ប្រភេទ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤០% ភ្លាមៗតែម្តង។
គួរបញ្ជាក់ផងដែរថា Faceline Cambodia សម្បូរទៅដោយគ្រូពេទ្យពេទ្យជំនាញៗមកពីបរទេស ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងអ្នកឯកទេសផ្នែកសម្រស់ជាច្រើននាក់ ដែលបានទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ។ ថែរក្សាសម្រស់ជាមួយនឹង Faceline Cambodia អ្នកនឹងទទួលបានទំនុកចិត្តលើគុណភាព តម្លៃ និងសេវាកម្ម ៕
ដោយ ៖ គន្ធា