បរទេស៖ គូស្នេហ៍មួយគូ ចូលចិត្តធ្វើរឿងចម្លែកៗ ដោយពួកគេបានចំណាយប្រាក់អស់ ៤៤៦ ០០០ ដុល្លាអាមេរិក ដើម្បីវះកាត់មុខមាត់ ឲ្យមើលទៅដូចតុក្កតា ។
តាមព័ត៌មានពី eBaum's World បានឲ្យដឹងថា នារីវ័យ២០ឆ្នាំឈ្មោះ Anastasia Reskoss និងគូស្នេហ៍ Quentin Dehar វ័យ២៣ឆ្នាំ បានចំណាយប្រាក់ ៤៤៦ ០០០ ដុល្លាអាមេរិក ដើម្បីកែសម្ផស្សឱ្យ ដូចតុក្កតា តែពេលនេះពួកគេមិនទាន់បញ្ឈប់នៅឡើយទេ ដោយនិយាយថា ពួកគេនឹងធ្វើបន្ថែមទៀត ។
គូស្នេហ៍ខាងលើនេះ បានធ្វើការវះកាត់ស្ទើរតែគ្រប់កន្លែង លើផ្ទៃមុខ និងដងខ្លួន ទាំងស្បែក ដើមទ្រូង ថ្ពាល់ ច្រមុះ មាត់ ជាដើម ដើម្បីឲ្យគេមើលឃើញថា មានទម្រង់ដូចជាតុក្កតា៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល