CamNews

គ្រោះថ្នាក់ 

ស្រក់ទឹកភ្នែក!! ក្មេងស្រីតូច វ័យ ៤ឆ្នាំ​ស្លាប់លើយន្តហោះ ពេលហោះពីអង់គ្លេស ទៅហុងកុង

គ្រោះថ្នាក់ ៖ ទារិកាតូច ៤ ឆ្នាំបានស្លាប់បាត់បង់ជីវិត កំឡុងពេលដែលធ្វើដំណើរ តាមជើងហោះ ហើរក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways ដែលហោះពីទីក្រុងឡុងដ៍ប្រទេស អង់គ្លេស ទៅកាន់ទីក្រុងហុងកុង។


ទារិកាតូចត្រូវបានគេមានជំនឿជាក់ឲ្យដឹងថា ទទួលរងនូវជម្ងឺ មានខ្យល់នៅក្នុងពោះវៀន (gastroi- ntestinal disease) ក្រោយពីក្រុមគ្រួសាររបស់នាងនាំឡើងយន្តហោះ អាកាសយានដ្ឋានអន្តរជាតិ  Heathrow ។ វិនាទីមួយនោះ នាងតូចស្រាប់តែសន្លប់បាត់បង់ស្មារតី អំឡុងពេលដែលធ្វើដំណើរ តាមយន្តហោះជាមួយនឹងឪពុកម្តាយរបស់នាង ដែលមានផែនការធ្វើដំណើរទៅលេងបងប្អូននៅ ក្នុងប្រទេសចិន ។ ស្របពេលដែលកូនតូចបាត់បង់ស្មារតី ឪពុកម្តាយបានប្រាប់ដល់ ក្រុមសហសេ វិក ។ អ្នកដំណើរម្នាក់ផ្សេងទៀត ដែលមានអាជីពជា គិលានុបដ្ឋ នោះ បានផ្តល់ការសង្គ្រោះបឋម ដល់ទារិកាតូច ។ 


ពីលុតបានធ្វើការចុះចតទាំងអាសន្ន និងជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Almaty ប្រទេស Kazakhstan ខណៈក្រុមការងារវេជ្ជបណ្ឌិតបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែ ជា អកុសលទារិកាតូចមិនអាចសង្គ្រោះបាននោះទេ និងត្រូវបានប្រកាសថាបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះចុះចតបន្ទាន់ ។ ស្រ្តីជាម្តាយដែលមានវ័យ ៣៦ឆ្នាំ គឺជាកូនកាត់បារាំង ចិន ខណៈបុរសជាឪពុកបានត្រឹមតែបន្តដំណើរជាមួយនឹងសពកូនតូច ទៅកាន់ទីក្រុង ហុងកុង តែ ប៉ុណ្ណោះ។ អ្នកដំណើរផ្សេងទៀត រងនូវការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ពាក់ព័ន្ធនឹង សោកនាដកម្ម ដ៏ កម្រលើកនេះ ។ វេជ្ជបណ្ឌិត បានគូសបញ្ជាក់ ដល់សារព័ត៌មាន ឲ្យដឹងថា ឪពុកម្តាយ គួរតែជៀស វាងឲ្យបានក្នុងការនាំយកទារកដែលឈឺ ឡើងជិះយន្តហោះ ពីព្រោះថា ទីនោះ ពិតជាមានកង្វះ ខាតពាក់ព័ន្ធនឹងសុវត្ថិភាពវេជ្ជសាស្រ្ត ដែលអាចនាំមកនូវស្ថានភាពគ្រោះថ្នាក់ នៅលើយន្តហោះ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ foxnews


Tags: Hong Kong Cathay Pacific London Baby