CamNews

តារា 

គ្រាន់តែចេកមួយផ្លែ អាចធ្វើឲ្យ Kimberly ឈប់ខឹង Mark prin​ ?

ព័ត៌មានកំសាន្ត ៖ ជារឿយៗមហាជនតែងបានឃើញគូស្នេហ៍សាកសមរបស់ប្រទេសថៃមួយគូនេះ បានបង្ហាញការយល់ចិត្តយល់ថ្លើមគ្នា ទៅវិញទៅមក ។ មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ ក៏កាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងទំនាក់ទំនងស្នេហាដ៏ស្អិតរមួត ។

គូស្នេហ៍ជាតារាសិល្បៈមួយគូ ដែលតែងតែបង្ហាញភាពផ្អែមល្ហែម និងតែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកយ៉ាងគួរឲ្យច្រណែន គឺតារាសម្តែងស្រីកញ្ញា Kimberly និង លោក Mark Prin ល្បីល្បាញកំពុងតែបានអង្រួនចិត្តគូស្នេហ៍កម្លោះក្រមុំជាច្រើនគូដទៃទៀត ឲ្យច្រណែននឹងពួកគេទាំងពីរ ។ 

ដោយយោងតាមបកស្រាយរបស់គេហទំព័រ gossipstar បានឲ្យដឹងថា លោក Mark Prin មិនដឹងជាទៅធ្វើអ្វីឲ្យនាង Kimberly ខឹងនោះទេ បានជាផុសរូបភាពតាមលួងនាង ជាមួយនឹងផ្លែចេកមួយផ្លែ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ងរបាន តែកុំយូរណាបាទ... នឹកណាស់" 

ហើយក្រោយមកក៏មានក្រុមអ្នកគាំទ្រជាច្រើនចូល Comment ភ្លូកទឹកភ្លូកដី ចុះទម្រាំ នាង Kimberly បានអានវិញមិនដឹងមានអារម្មណ៍រំភើបយ៉ាងណាទេ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin