CamNews

យល់ដឹង 

ធ្លាយការពិត ពូជដាយនូស័រ ដាច់ពូជ ពីលើលោក ដោយសារអាច៍ផ្កាយយក្ស ទំហំ ១០គ.ម វាយប្រហារ ភពផែនដី រយលានឆ្នាំ

យល់ដឹង ៖ តួរលេខចំនួន សត្វដាយនូស័រ បានធ្លាក់ចុះ ៥០ លានឆ្នាំ ​មុន នឹងមានការវាយប្រហារ អាច៌ផ្កាយយក្ស ដែលជាលទ្ធផល នាំមកនូវវិនាសកម្មផុតពូជ  សត្វ ដាយនូស័រផ្ទាល់តែម្តង នេះបើ យោងតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវ ។




ការសិក្សាស្រាវជ្រាវលើកនេះ ក៏បាននាំមកនូវ ការដេញដោលមតិ ថាតើ ជីវិតសត្វដាយនូស័រ រស់ នៅយ៉ាងដូចម្តេច នៅពេលដែល អាច៌ផ្កាយយក្ស ទំហំធំ  មហិមា   មានរយៈទទឹងដល់ទៅ ១០គ.ម បានធ្លាក់មកវាយប្រហារភពផែនដី កាលពី ៦៦ លានឆ្នាំមុន ។ ក្រុមអ្នក  សិក្សាស្រាវជ្រាវ  ឲ្យដឹងថា ពូជសត្វដាយនូស័រ បានធ្លាក់ចុះជាបន្តបន្ទាប់ ឈានទៅដល់ ការដាច់ពូជ ក៏ព្រោះតែពូកវា មិនស៊ាំ នឹងបរិយាកាសពិភពលោកដែលមានការប្រែប្រួល ។ របកគំហើញនៃការសិក្សាស្រាវជ្រាវ ត្រូវបាន បោះពុម្ពផ្សាយនៅលើ PNAS journal ។ គួរបញ្ជាក់ថា ក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការវិភាគ ទៅលើ ផូស៊ីលសត្វដាយនូស័រ ដែលពួកគេបានប្រទះឃើញ ជាពូជសត្វដាយនូស័រ មានអាយុកាល ២៣១ លានឆ្នាំមុន នៃយុគសម័យសត្វដាយនូស័រ ផុតពូជ ។ 





Dr Manabu Sakamoto ផូស៊ីលវិទូ  ពីសាកលវិទ្យាល័យ the University of Reading ដែលជាអ្នកដឹក នាំក្រុមធ្វើការសិក្សាស្រាវជ្រាវនោះឲ្យដឹងថា ពួកយើងមិនរំពឹងទុក របកគំហើញខាងលើនេះទាល់ តែសោះ ។ បើទោះបីជា ពូជសត្វដាយនូស័រ ត្រូវបានផុតពូជដោយការផលប៉ះពាល់ នៃការវាយ ប្រ ហារអាច៌ផ្កាយយក្សយ៉ាងណាក៏ដោយចុះ ប៉ុន្តែ ជាក់ស្តែង ពូជសត្វដាយនូស័រ បានថមថយចុះជា បន្តបន្ទាប់ រយៈពេល ៥០លានឆ្នាំ មុនអាច៌ផ្កាយយក្ស​ដែល   មាន ទំហំទទឹងដល់ទៅ ១០គ.ម នោះ វាយប្រហារធ្លាក់ចំភពផែនដី ៕



ប្រែសម្រួលដោយ ៖ តារា​

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Dinosaurs asteroid