CamNews

តារា 

នាង Pancake នាំម្តាយ និងមិត្តប្រុសទៅដើរលេងនៅក្នុងស្រុក ដើម្បីបង្កើតភាពស្និទ្ធស្នាល

តារាថៃ ៖ តារាស្រីល្បីឈ្មោះនាង Pancake បានបង្ហាញឲ្យមហាជនដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស្នេហារបស់នាង​និង មិត្តប្រុសរបស់ខ្លួន​ថា អ្នកទាំង ២ ពិតជាស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងពិតប្រាកដមែន ។​

កាលពីពេលថ្មីៗនេះ នាង Pancake បាននាំម្តាយ និងមិត្តប្រុសទៅដើរលេងនៅក្នុងស្រុករបស់ខ្លួន ដើម្បីបង្កើតភាពស្និទ្ធស្នាល និងបន្ធូរអារម្មណ៍ស្មុគស្មាញពីការងារផង ។ មួយរយៈនេះគេសង្កេតឃើញថា តារាស្រីរូបនេះកាន់តែភាពផ្អែមល្អែមជាងមុនទៅទៀត ក្រោយពីត្រលប់មកពី ប្រទេសឥណ្ឌាវិញ ពេលនេះស្រាប់តែចំណាយពេលដើរលេងនៅក្នុងប្រទេសថៃទៀត នេះជាអ្វីដែលគួរឲ្យកត់សម្គាល់យ៉ាងខ្លាំង អំពីទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Pancake និងមិត្តប្រុសរួមទាំងម្តាយ បានចូលរួមក្នុងការធ្វើដំណើរនៅក្នុងប្រទេសថៃជាមួយ អាជ្ញាធរទេសចរណ៍ថៃ និងភ្ញៀវទេសចរណ៍ជាច្រើនទៀត ។ មិនត្រឹមតែប៉ុណ្ណោះទេ គូស្នេហ៍មួយគូនេះបានដើរកាន់ដៃគ្នាយ៉ាងជាប់ និងបង្កើតចំណងផ្អែមល្អែមជាច្រើនទៀត ដែលធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង ច្រណែននឹងស្នេហារបស់អ្នកទាំង ២ យ៉ាងខ្លាំង ៕









 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ kapook


Tags: Pancake