CamNews

តារា 

តារាល្បី Fan Bingbing និងមិត្តប្រុស គ្រោងនឹងរៀបការឲ្យបានឆាប់ ក្រោយស្រលាញ់គ្នាខ្លាំងជ្រុលពេក

ព័ត៌មានកំសាន្ត ៖ តារាស្រី Bingbing និងមិត្តប្រុសគឺលោក Li Shen ត្រូវបានប្រភពសារព័ត៌មានជាច្រើនបានទម្លាយរឿងដែលនាង និងមិត្តប្រុសដែលកំពុងតែត្រលប់ទៅផ្ទះជាមួយគ្នា ។ 

តារាស្រី Bingbing និងលោក Li Shen កំពុងតែត្រលប់ទៅផ្ទះវិញជាមួយគ្នានៅឯ Qingdao ភាគខាងកើត នៅក្នុងប្រទេសចិនដែលស្ថិតនៅក្នុងខេត្ត Shandong ។ អ្នកទាំង ២ នាក់នេះត្រូវបានប្រភពសារព័ត៌មានបានប្រទះឃើញថា ពួកគេបានធ្វើដំណើរដោយសាមញ្ញបំផុត (ជិះរថភ្លើង) អ្នកទាំង ២ នាក់ធ្វើដំណើរដោយលាក់លៀមបំផុត ដោយសារតែអ្នកទាំង ២ ​បានពាក់ម៉ាសយ៉ាងជិតឃឺង ដោយមិនឲ្យអ្នកណាម្នាក់បានឃើញឡើយ ។ 




មានប្រភពអ្នកសារព័ត៌មានបានឲ្យដឹងថា គូស្នេហ៍មួយគូនេះបានចំណាយពេលនៅជាមួយគ្នាបានយ៉ាងច្រើន ហើយបន្ទាប់ពីនេះ តារាស្រី Bingbing និងលោក Li Shen កំពុងតែមានគំរោងត្រលប់ទៅជួបនិងគ្រួសារនីមួយៗរៀងៗខ្លួន ដើម្បីឲ្យនិយាយគ្នាពីរឿងមង្គលការ ។ 

ដោយយោងតាមប្រភពពី Newspapers បានឲ្យដឹងថា អ្នកទាំង ២ នេះចង់រស់នៅឯ កន្លែងស្ងាត់ដែលពោរពេញទៅដោយសុភមង្គល និង រ៉ូមែនទិច ដូចជាកោះ Sanya ឬ ទីក្រុង Beijing ។ 

លើសពីនេះទៅទៀតប្រភពព័ត៌មានដែលចេញពីមាត់អនាគតប្តីរបស់ Bingbing គឺលោក Li Shen បានឲ្យដឹងថា លោកនិងមិត្តស្រីនិងផ្តល់ចម្លើយដែលភ្ជាប់មកជាមួយនិងដំណឹងល្អថែមទៀតផង នៅក្នុងពេលឆាប់ៗនេះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ zing


Tags: Fan Bingbing Li Shen