CamNews

តារា 

Fan Bingbing ត្រូវបានគេប្រទះ ឃើញពោះធំ គួរឲ្យសង្ស័យសម្បើមណាស់

ព័ត៌មានកំសាន្ត ៖ តារាសម្តែង  Fan Bingbing និង Jerry Lee បានប្រកាសឲ្យដឹងពី ទំនាក់ទំនងរបស់ពួកគេដែលថា មានភាពនឹងនរ ល្អណាស់បន្ទាប់ពីមានការជឿទុកចិត្តគ្នាទៅវិញទៅមក ​។ 

ខណៈពេលដែលមានការចូលរួមនៅក្នុងកម្មវិធីមួយ ហើយមានពាក្យចចាមអារាមមួយ ដែលបានឲ្យដឹងថា ពួកគេបានលួចចុះបញ្ជីរៀនការស្ងាត់ៗ កាលពីពេលថ្មីនេះ ។ 

ដោយយោងតាមគេហទំព័រ Asian E-News Portal ​បានឲ្យដឹងថា Bingbing បានស្លៀកពាក់រ៉ូបពណ៍ក្រហម ដែលគួរឲ្យស្រលាញ់ ដោយទៅចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុង ទីក្រុងសៀងហៃ កាលពីពេលថ្មីៗនេះ ជាងនេះទៅទៀតនាង ត្រូវបានគេកត់សម្គាល់ឃើញថា ពោះរបស់នាងធំគួរឲ្យសង្ស័យ ។​

នាងថែមទាំងបានពឹងឲ្យអ្នកជំនួយការរបស់នាង ជួយនាងខណៈពេលនៃ ការចូលរួមព្រឹត្តិការណ៍នេះផងដែរ ។ 

មានមនុស្សជាច្រើនបានប៉ាន់ស្មានថា តារាស្រីរូបនេះកំពុងតែពពោះ ។ 

តោះទៅទស្សនារូបភាពនៅខាងក្រោមរបស់ Bingbing ទាំងអស់គ្នា ៕​







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Fan Bingbing Jerry Lee