CamNews

តារា 

Golf និយាយអ្វីខ្លះ ពេល Kwan ថា ម្តាយលោកចង់ឲ្យនាងមានកូនមុនរៀបការ កាលពីអ្នកទាំងពីរនៅស្រលាញ់គ្នា?

ថៃ ៖ ចំណងស្នេហារបស់តារាសម្តែងថៃមួយគូគឺនាង Kwan Usamanee Vaithayanon និងលោក Golf Pichaya កំពុងតែខ្លាចជាប្រធានបទក្តៅកគុក ឆ្លងឆ្លើយគ្នាទៅវិញទៅមក តាមរយៈបទសម្ភាស៍ ។ ហើយពេលនេះ Golf ក៏បានចេញមកបកស្រាយក្រោយពីនាង Kwan ថា ម្តាយលោកចង់ឲ្យនាងមានកូនមុនរៀបការ កាលពីអ្នកទាំងពីរនៅស្រលាញ់គ្នា ។ 

"នៅពេលទៅដល់ផ្ទះរបស់ Kwan នៅឯ Petch Buri ខ្ញុំមិនដឹងថា លោកពូរបស់នាងនឹងនិយាយអំពីរឿងភ្ជាប់ពាក្យនោះទេ ហើយខ្ញុំសប្បាយចិត្ត តែក៏ភ្ញាក់ផ្អើលដែរ ដោយសារតែបន្ទាប់ពីការភ្ជាប់ពាក្យ និងមានមង្គលការកើតឡើង។ ការពិតណាស់ ខ្ញុំគ្មាន ៨០ លានបាតសម្រាប់ថ្លៃបណ្តាការនោះទេ តែខ្ញុំមានប្រាក់មួយចំនួនដែរ គ្រាន់តែមិនច្រើន។" លោក Golf Pichaya និយាយ ។ 

"ក្រោយមក Kwan Usamanee បានជួបជាមួយនិងម្តាយរបស់ខ្ញុំ ហើយពិភាក្សាគ្នារឿងភ្ជាប់ពាក្យនៅឯ Petch Buri ដែលជាស្រុកកំណើតរបស់នាង។ ម្តាយខ្ញុំពិតជាបាននិយាយរឿង ដែលចង់ឲ្យ Kwan មានកូនមុនរៀបការពិតមែន ប៉ុន្តែវាគ្រាន់តែពាក្យសម្តីចំអកលេងប៉ុណ្ណោះ ។ចំនែករឿងចិញ្ចៀនកាឡៃនោះ វាមិនមែនជាការពិតទេ ខ្ញុំពិតជាមិនអាចធ្វើបែបនោះជាមួយមនុស្សដែលខ្ញុំស្រលាញ់នោះទេ។ ចំពោះរឿងថ្ងៃនោះ ខ្ញុំពិតជាចង់សូមទោសទៅកាន់នាង ចំពោះរឿងដែលម្តាយខ្ញុំនិយាយលេងបែបនេះជាមួយនិងនាង ហើយខ្ញុំពិតជាយល់អារម្មណ៍របស់នាង" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kwan Usamanee Vaithayanon Golf Pichaya