សុខភាព ៖ * តើអ្វីជាថ្នាំផ្សះ?
ថ្នាំផ្សះជាប្រភេទថ្នាំដែលសម្លាប់មេរោគមួយប្រភេទឈ្មោះបាក់តេរី។
ថ្នាំផ្សះមិនមានប្រសិទ្ធភាពចំពោះមេរោគដទៃទៀតដូចជាមេរោគដែលបង្កឲ្យមានជំងឺគ្រុនក្តៅ ឬផ្តា សាយ
ត្រូវប្រើថ្នាំផ្សះដោយប្រុងប្រយ័ត្នពីព្រោះវាផ្តល់នូវផលអវិជ្ជមាន។
* តើនឹងមានអ្វីកើតឡើងប្រសិនអ្នកប្រើថ្នាំផ្សះ ក្នុងករណីមិនចាំបាច់?
ការប្រើថ្នាំផ្សះចំពោះជំងឺគ្រុនក្តៅឬផ្តាសាយ គឺវាមិនអាចជួយអ្នកអោយជាសះស្បើយបានទេ ហើយថែមទាំងធ្វើអោយអ្នកមានអារម្មណ៍ឈឺកាន់តែធ្ងន់។
ប្រសិនអ្នកប្រើថ្នាំផ្សះ ក្នុងករណីមិនចាំបាច់ បាក់តេរីអាចស៊ាំនឹងថ្នាំផ្សះ
បាក់តេរីស៊ាំនឹងថ្នាំផ្សះ អាចបន្តលូតលាស់និងធ្វើអោយអ្នកឈឺកាន់តែយូរ ឬអាចសម្លាប់អ្នក។
*ត្រូវចងចាំ ៖
គួររំឮកថា បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង (CDC) បាន ឲ្យលើក បង្ហាញ ពី ខ្សែភាពយន្តអប់រំខ្លី ស្តីអំពីការប្រើថ្នាំផ្សះ សូមកុំប្រើថ្នាំផ្សះបើគ្រាន់តែ គ្រុនក្តៅ ឫ ផ្តាសាយ បើចាំបាច់សូមទៅ ពិគ្រោះជាមួយគ្រូពេទ្យ ត្រូវចងចាំថា ថ្នាំផ្សះជាជាតិគិមីប្រើសំរាប់ សំលាប់ មេរោគនៅ ពេល ដែល រោគសញ្ញាបញ្ជាក់ថា មានពួកវាមានវត្តមាន នៅក្នុងខ្លួនយើង និង មាន តែគ្រូពេទ្យដែលដឹង៕
*បញ្ជាក់សម្រាប់ព័ត៌មានលម្អិត សូចចូលទៅកាន់គេហទំព័រ antibioticawareness.com.kh ឬ ទំព័រហ្វេសប៊ុក antibioticawareness
ដោយ ៖ កុសល
ប្រភព ៖ antibioticawareness.com.kh