CamNews

តារា 

ប៉ែន ចំរ៉ុង រងការចោទប្រកាន់ថា គ្មានទំនួលខុសត្រូវនឹងការងារ ,​ តែលោកបដិសេធ

(ភ្នំពេញ)៖ លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្តែង និងពិធីករមានប្រជាប្រិយភាព ត្រូវបាននារីម្នាក់ ដែលជាអតិថិជនម្នាក់ចោទប្រកាន់ថា បោកលុយព្រមទាំងគ្មានទំនួលខុសជុំវិញរឿង ដែលលោកបានសន្យាទទួលការងាររៀបចំពិធីកាត់សក់ និងធ្វើពិធីករក្នុងពិធីមង្គលការ ប៉ុន្តែជិតដល់ថ្ងៃបែរជាលោក ប៉ែន ចំរ៉ុង ចង់ផ្ទេរការងារនេះ ទៅឲ្យក្រុមអ្នកផ្សេងវិញ ហើយលោកប្រាប់ថា ជាប់រវល់។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនារីម្នាក់ឈ្មោះថា Ilan Rithiya បានសរសេរបង្ហោះជា សាធារ​ណៈថា «តាំងពីខែកញ្ញាបានទាក់ទង គ្នាម្ដងរួចហើយ រហូតដល់ខែធ្នូ មុននឹងពួកខ្ញុំកក់លុយ១០​០ដុល្លារ ពួកខ្ញុំក៏បានបញ្ជាក់ម្ដងទៀត គាត់ថា គ្រប់យ៉ាងគឺ ok តែថ្ងៃនេះបែរជា គាត់ប្រាប់ថា ជាប់រោងនៅភ្នំពេញ បន្ទាប់ពីខ្ញុំទូរស័ព្ទទៅគាត់។ បើខ្ញុំមិនទូរស័ព្ទទៅគាត់ កាលពីល្ងាចមិញទេ គាត់ក៏មិនប្រាប់ពួកសខ្ញុំ ថាគាត់រវល់ដែរ បើរវល់មិចមិនប្រាប់ឲ្យបានលឿនជាងនេះ ពួកខ្ញុំសល់ពេ​លមិនច្រើនទៀតទេ។ ឯណាទំនួលខុសត្រូវការងារ របស់អ្នក..»។

ប្រភពខាងលើបាននិយាយទៀតថា «ការងារនៅតាមមាត់របស់អ្នកមែនទេ? ចង់ cancell ក៏ can​cellភ្លាម ខ្ញុំយកលុយទៅជួលអ្នកឯង មិនបានហៅមក free ទេ បើមិនមកគួរប្រាប់ពីដំបូង ម្ល៉េះមិនបាច់ឲ្យខ្ញុំពិបាកដោ​យសារតែអ្នក (ប៉ែន ចំរ៉ុង) នេះឬចរិតរកស៊ីជាតារា របស់អ្នក គ្មានទំនួលខុសត្រូវ? អ្នកចេះខ្លាចខ្មាសគេសុំឲ្យខ្ញុំលុប post ចុះអ្នកមានយល់អារម្មណ៍ពួកខ្ញុំទេ? »។

​បន្ទាប់ពីរងការចោទប្រកាន់ ជុំវិញការបោកប្រាក់ដោយមិនទទួលខុសត្រូវ លើកការសន្យានោះតារាប្រុសលោក ប៉ែន ចំរ៉ុង បានចេញមុខបកស្រាយថា ខ្លួនមិនបានធ្វើដូចការ​ចោទប្រកាន់នេះទេ គ្រប់យ៉ាងគឺផ្ទុយគ្នាទាំងស្រុង។ «សូមជំរាបសួរលោក លោកស្រីអ្នកនាងកញ្ញា ព្រមទាំងបង ប្អូនមិត្តភ័ក្តិនៅក្នុង Facebook នៅពេលនេះខ្ញុំបាទមានរឿងមួយ សុំឲ្យជួយពិចារណា ប្រហែលប៉ុន្មានខែមុនមានគេ បានទាក់ទងការងារ កាត់សក់ការ និង ​ពិធីករ និងច្រៀងកំដរភ្ញៀវពេលល្ងាច ដោ​យមានការណែនាំពីមិត្តភ័ក្តិឲ្យស្គាល់លោក សំណាង អញ្ចឹងចំពោះ ឈ្មោះ visith rithiya ខ្ញុំមិនដែលស្គាល់គាត់ទេ .»។

តារាប្រុសរូបនេះបានបន្ថែមថា «ចំពោះ PCR celebration ការងារដែលសម្រេចថា ទទួលលុះត្រាតែមាន កុងត្រា ឬលុយកក់​ព្រោះជៀសវាងការខកខានឬមិនទុកចិត្តគ្នា ដោយប្រការណាមួ​យទាំងខាងខ្ញុំទាំងខាងភ្ញៀវ។ ​ដោ​យឡែកខ្ញុំ និង មិត្តភក្តិដែលណែនាំ តែងតែរំឭកជាច្រើនដងដែរ ពីរឿងកក់ប្រាក់ ព្រោះការងារអ្នកណាមិនចង់បាន តែប្រហែលជាគាត់រវល់ឬក៏យ៉ាង​ណា ក៏ខ្ញុំអត់ដឹងដែរ ហើយគាត់ពន្យាថា ថ្ងៃនេះថ្ងៃនោះ(ដូចក្នុង message) ។ ចំពោះការវេរប្រាក់មក គឺ​ជារឿងចាត់ចែងខាងគាត់ តែខ្ញុំអត់បាន​ទទួលលេខកូតទេ (អាចមើលសារក្នុងរូបខាងក្រោមបា​ន) »។

លោក ប៉ែន ចំរ៉ុង បានបន្ថែមថា គាត់បានផុសថា «សុំឲ្យខ្ញុំផ្តល់ដំណោះស្រាយឲ្យគាត់។ ខ្ញុំ និងក្រុមការងារ ក៏បានជួយសំរួលរកអ្នក ជំនួសឲ្យទៀត ទាំងមិនបានកំរៃ១រៀលនោះទ្បើយ ទាំងខ្ញុំជិតដល់ម៉ោងទ្បើងផ្សាយផ្ទាល់ លើប៉ុស្តិ៍ទូរទស្សន៍ ហើយនៅតែរវល់តេ (ទំនាក់ទំនង) រកអ្នកនេះអ្នកនោះជំនួស។ ចុះគាត់បានផុសបរិហារកេរ្តិ៍របស់ខ្ញុំបាទ គាត់នឹងអាចមាន​ដំណោះ​ស្រាយឲ្យខ្ញុំវិញទេ? ដូចនេះសង្ឃឹមថា ពុកម៉ែបងប្អូន នឹងមិនមានការយល់ច្រឡំទៀត ចំពោះរូបខ្ញុំបាទ ហើយក៏​សូមអគុណដែលតែងតែគាំទ្រខ្ញុំបាទ និង PCR celebration សូមជូនពរឲ្យមានសំណាងល្អគ្រប់ៗគ្នា »៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Phin sodalis Penh chomrong