CamNews

តារា 

ភិន សុដាលីស រង់​ចាំ​តែ​អេតា​ស៊ីវិល​ស្រប​ច្បាប់ ដើម្បី​បាន​រស់​នៅ ជា​មួយ ប៉ែន ចំរ៉ុង

ភ្នំពេញ៖ បើទោះបីជា ចំណងស្នេហា របស់តារាប្រុស លោក ប៉ែន ចំរ៉ុង និងគូស្នេហ៍នាង ភិន សុដាលីស ត្រូវបានឪពុកលោក អ៊ិន សុភិន មិនសូវពេញចិត្តយ៉ាងណាក៏ដោយ នៅទីបំផុត ក៏ត្រូវចុះចាញ់ ទំហំចិត្តស្រលាញ់ របស់ពួកគេទាំងពីរនាក់ ដោយបានដឹកដៃគ្នា ជន្នះគ្រប់ឧបសគ្គ រហូតបានសម្រេច ធ្វើឲ្យទស្សនិកជនជាច្រើន មានការសាទរចំពោះពួកគេ។ អ្វីដែលធ្វើឲ្យមហាជន កាន់តែចាប់អារម្មណ៍ កាន់តែខ្លាំងនោះគឺ តារាស្រីនាង ភិន សុដាលីស កាលពី ម្សិលមិញនេះ បានចេញមុខអះអាងក្តែងៗថា គ្មានឧបសគ្គអ្វីអាចរារាំងស្នេហានាងបានឡើយ ទោះជាគ្រួសារនាងមិនជ្រោមជ្រែងក្ដី ។

តារាសម្តែងរាងតូចច្រឡឹង រូបស្អាត កញ្ញា ភិន សុដាលីស បានផ្តល់បទសម្ភាសន៍ ដល់ LookingTODAY នៅក្នុង ពិធីបើកសម្ពោធ បញ្ចាំងជាផ្លូវការ នូវភាពយន្តមួយមានចំណងជើងថា«វិញ្ញាណ» នៅរោងភាពយន្ត Major Ceneplex ផ្សារទំនើប អ៊ីអនម៉ល កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ ឲ្យដឹងថា បើទោះជាស្នេហានាង និង លោក ចំរ៉ុង បានជួបឧបសគ្គ និងការរារាំង ពីឪពុកកម្រិតណាក៏ដោយ ក៏មិនអាចធ្វើឲ្យស្នេហាគេ ព្រាត់ប្រាសបានដែរ ព្រោះថា ពួកគេទាំងពីរនាក់ ស្រលាញ់គ្នាខ្លាំង ហើយនៅក្នុងពេលឆាប់នេះ ពួកគេទាំងពីរនាក់ និងរួមរស់ នៅក្រោមដំបូលផ្ទះជាមួយគ្នា ថែមទៀតផង ។

កូនស្រីលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស រូបនេះ បាននិយាយដោយច្រានចោល ការចោទប្រកាន់របស់ឪពុក មកលើគូស្នេហ៍ថា «នាពេលកន្លងមកប៉ាខ្ញុំ គាត់តែងតែលើកយកមកនិយាយថា បង ចំរ៉ុង ជាមនុស្សមិនល្អ មើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន មិនចេះជួបគ្រួសារខ្ញុំ ជាដើមនោះ ខ្ញុំសុំបដិសេធន៍ថា វាមិនមែនជារឿងពិតទេ បង ចំរ៉ុង មិនមែនជាមនុស្សបែបនោះឡើយ ចំរ៉ុងមិនដែលធ្វោះអ្វីមួយប៉ះពាល់ដល់គ្រួសារខ្ញុំ ឬបោកលុយគ្រួសារខ្ញុំអស់រាប់ម៉ឺនឡើយ ខ្ញុំអត់ដែលឃើញទេ..»។

កញ្ញា ភិន សុដាលីស បាននិយាយការពារគូស្នេហ៍ទៀតថា «ចំណែករឿងដែលប៉ាគាត់ លើកឡើងថា បងចំរ៉ុង ជាពា្រននារី ក្នុងពិភពសិល្បៈនោះ ខ្ញុំទទួលស្គាល់ថា វាអាចមានខ្លះមែន តែនៅពេលដែលគាត់ បានស្គាល់ និងស្រលាញ់ខ្ញុំគ្រប់យ៉ាង គាត់បានបញ្ឈប់ ទាំងអស់ គាត់ឈប់រាយមន្តស្នេហាដាក់អ្នកផ្សេង ចង់និយាយថា ពេលជួបខ្ញុំអ្វីៗត្រូវផ្លាស់ប្ដូឬទាំងអស់ ព្រោះថាខ្ញុំជាមនុស្សស្នេហាពិត ដែលគាត់ចង់សាងគ្រួសារជាមួយ ដូច្នេះគ្មានហេតុផលអ្វី ដែលគាត់ត្រូវធ្វើរឿងបែបនោះទៀតទេ ។

ដាលីស បន្តទៀតថា «នៅសល់ពេលប្រហែល១សប្តាហ៍ទៀតប៉ុណ្ណោះ ពួកខ្ញុំទាំងពីរនាក់នឹង ទទួលបានអេតាស៊ីវិល ហើយបន្ទាប់មកខ្ញុំនិងគាត់ ប្រហែលជាអាចនឹងរស់នៅផ្ទះជាមួយគ្នា ដាច់ដោយឡែកពីប៉ា ហើយខ្ញុំចង់បញ្ជាក់ថា បើទោះជាគ្មាន ការជួយជ្រោមជ្រែង ពីគ្រួសារខ្ញុំក៏ដោយ ក៏ខ្ញុំនិងបង ចំរ៉ុង អាចរស់នៅជាមួយគ្នា យ៉ាងមានក្តីសុខដែរ» ។

បើទោះជាពេលខាងមុខដ៏ខ្លីនេះ តារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ជិតបានក្លាយ ជាកូនប្រសារស្របច្បាប់ លោក អ៊ិន សុភិន ក៏ដោយ តែឪពុកក្មេក និងកូនប្រសារ ហាក់នៅមិនទាន់បានជួបមុខគ្នាផ្ទាល់នៅឡើយទេ ដោយ ដាលីស បានប្រាប់ឲ្យដឹងថា ដោយសារតែការងារ រវល់រៀងៗខ្លួន ។ តែទោះជាយ៉ាងណានាងជឿជាក់ថា នៅក្នុងពិធីមង្គលការរបស់ពួកគេ នៅពេលខាងមុខនេះ ឪពុកនឹងចូលរួមឲ្យ ពរជ័យសេរីមង្គល ក្នុងពិធីមង្គលការនេះជាក់ជាមិនខានឡើយ ។

តារាស្រីដែលគ្រងតំណែងតួឯក បន្តកន្ទុយ កញ្ញា ភិន សុដាលីស បាននិយាយថា មូលហេតុដែលធ្វើឲ្យឪពុក បន្ទន់ឥរិយាបទនោះ ដោយសារតែមានមហាជនការរិះ គន់ច្រើន ជាពិសេសពីបណ្តាញ ទំនាក់ទំនងសង្គម Facebook និងបណ្តាញសារព័ត៌មានមួយចំនួន ទើបធ្វើឲ្យបន្ថយកំហឹង ហើយឲ្យនាងទៅចុះអេតាស៊ីវិល ស្របច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phin sodalis Penh chomrong