CamNews

តារា 

ភិន សុដាលីសត្រៀម​​ដាក់​​​ឈ្មោះ​​​កូន​​​ថា «katherina» ខណៈ​​កំពុង​​សំងំ​​ពពោះ​​ម្នាក់​ឯងគួរឲ្យ​សង្វេគ

(ភ្នំពេញ)៖ ខណៈដែលកូនក្នុងផ្ទៃ ទើបតែមានអាយុបានរយៈពេល៦ខែ តារាសម្តែងស្រី អភ័ព្វស្នេហ៍ ភិន សុដាលីស បានត្រៀមដាក់ឈ្មោះ ឲ្យកូនរួចជាស្រេច គឺមានឈ្មោះថា «katherina» ប៉ុន្តែយ៉ាងណាមិញ នាងមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រីនោះឡើ់យ​។ អ្វីដែលគួរឲ្យសង្វេគនោះ គឺអំឡុងនាងមានផ្ទៃពោះ គួរណាស់តែមានស្វាមីនៅក្បែរ ជួយថ្នាក់ថ្នម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្ត ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស បែរជាគ្មានស្វាមីនៅក្បែរ ដែលធ្វើឲ្យនាងសំងំពពោះតែម្នាក់ឯង ហើយពេលលកូនកើតមក ក៏មិនបានទទួលការថ្នាក់ថ្នម​ ពីឪពុកនោះដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង​ ភិន សុដាលីស ថ្មីៗនេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពរបស់នាងពពោះកូនក្នុងផ្ទៃ​បញ្ជាក់ដោយខ្លីថា «Oh ohh Baby 26 weeks  Baby katherina » ដែលមានន័យជាភាសាខ្មែរ​ថា «កូនមានផ្ទៃមានអាយុ ២៦ សប្តាហ៍ហើយ កូននឹងត្រូវដាក់ឈ្មោះថា katherina !»

ក្រោយពីមានការបង្ហោះបែបនេះ ពីសំណាក់តារាស្រី ភិន សុដាលីស គេសង្កេតឃើញ​ថា មាន ទស្សនិកជនជាច្រើន បានសម្ដែងការណិតអាសូរដល់​នាង ខណៈកូនមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែត្រូវកំពា្រឪពុកតាំងពីចាប់កំណើតយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើង​ថា ត្រូវតាំងចិត្តឲ្យរឹងមាំឡើង​ស៊ូៗដល់ថ្ងៃមួយ ដែលយើងធ្វើបាន យើងនឹងហួសចិត្តស្មានមិនដល់ថា យើងអាចធ្វើវាបានដោយជោគជ័យ ស៊ូៗអ្នកម្ដាយគ្រប់រូប ដើម្បីកូនយើង អត់ប្រុសមិនប្រាកដថា យើងស្លាប់ ឬធ្វើមិនកើតនោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរឿងរ៉ាវដ៏រសើប អំពីដំណឹងលែងលះគ្នា រវាងតារាសម្តែងស្រី​នាង ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ហើយត្រូវបានទស្សនិកជន ដាក់ងារ​ថា «ជាប្តីហេងស៊​យ»​ ​លោក ប៉ែន ចំរ៉ុង រហូតឡើងដោះស្រាយគ្នា នៅតុលាការមកនោះ មកទល់ពេលនេះ ពុំទាន់​មាន​ប្រភព​ណាមួយ ដឹងច្បាស់ពីមូលហេតុ ពិតនៃដំណើររឿង ដែលនាំឲ្យមានការបែកបាក់ របស់ប្តី-ប្រពន្ធពួកគេ ទាំងពីរនាក់នេះឡើយទេ។ ចំណែកឯការឡើងទៅកាន់ស្ថានប័នតុលាការ ក៏មិនទាន់ដឹងថា ពួកគេដាច់ស្រឡះគ្នាហើយឬនៅ ខណៈ​ដែលតុលាការ​ព្យាយាម​សម្រុះសម្រួល ប៉ុន្តែភាគីលោក ចំរ៉ុង ប្រាប់ថា មិនអាចបកក្រោយ​បានឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Phin sodalis