ស៊ីដនី : កម្មករស្រីម្នាក់នៅ ហាងអាហារមួយកន្លែង ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បាន
គិតឃើញ វិធីមួយយ៉ាងលឿនខណៈពេល ដែលមានចោរបម្រុងលួចប្រាក់ នៅក្នុងហាង។ នាង
បានយកក្រឡម្ទេសជះ ទៅលើមុខរបស់ចោរ ដើម្បីបញ្ឈប់សកម្មភាពរបស់គេ។
ប្រភពព័ត៌មានពីគេហទំព័រ news.sky បានឲ្យដឹងថា នាង Tarnoski ជាកម្មករ នៅក្នុងហាងអាហារ
មួយក្នុងក្រុងស៊ីដនី បាននិយាយថា នាងធ្វើបែបនេះគ្រាន់តែចង់ ការពារ ខ្លួនប៉ុណ្ណោះដោយគ្រវែង
គប់ក្រឡម្ទេស ទៅលើមុខរបស់ចោរម្នាក់អាយុ ២៤ឆ្នាំឈ្មោះ Tyrone ធ្វើឲ្យគេក្រហល់ក្រហាយ
ជាខ្លាំង។ បន្តិចក្រោយមក ប៉ូលីសបានមកដល់និង ចាប់ខ្លួនចោរនោះ។ កម្មករនៅហាងនោះ
និយាយថា ទឹកម្ទេសជាទឹកជ្រលក់ពិសេស មួយសម្រាប់ហាងនៅទីនេះផងដែរ ហើយវាបានជួយ
កំចាត់ ចោរទៀតផង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល