CamNews

កីឡាអន្តរជាតិ 

បែកធ្លាយរឿងក្រោយខ្នងតម្លៃខ្លួន Gareth Bale ថ្លៃជាង Cristiano Ronaldo តែត្រូវក្លឹបលាក់បាំង ពីកីឡាករ

ព័ត៌មានកីឡា៖ ភ្នាក់ងារទីផ្សារកីឡាករ Gareth Bale ម្នាក់ឈ្មោះ Jonathan Barnett បានព៌ណនា បញ្ហាបែក​ធ្លាយរឿងរ៉ាវផ្ទៃក្នុងទាក់ទងនឹងដំណឹងទីផ្សារកីឡាករ Gareth Bale ដែលក្លឹប Real Madrid បានទិញមកពី​ក្លឹប Tottenham កាលពីឆ្នាំ ២០១៣ ខណៈសុំឲ្យមានការស៊ើបអង្កេត ។ 

​គេហទំព័រកីឡាបាល់ទាត់មួយ បានចុះផ្សាយបំបែកសំណុំឯកសារផ្ទៃក្នុងនៃទីផ្សារកីឡាករ Gareth Bale រវាងក្លឹប Real Madrid នឹងក្លឹប Tottenham ជាសាធារណៈ ដោយអះអាងថា ក្លឹប Real Madrid ហ៊ានចំណាយលុយ​ជាច្រើន ដល់ទៅ ១០០៧៥៩៤១៨ យូរ៉ូ ដើម្បីសម្រេចចទីផ្សារមួយនេះ កាលពីឆ្នាំ ២០១៣ ។ ​តម្លៃខ្លួនដែលក្លឹប បានចំណាយគឺមានចំនួនច្រើនជាង ទឹកប្រាក់ដែលក្លឹបទិញកីឡាករ Cristiano Ronaldo ​ក្នុងឆ្នាំ ២០០៩​ទៅទៀតដែលមានតម្លៃត្រឹមតែ ៩១.៥៩ លានយូរ៉ូ។ 

របាយការណ៍ចេញពីប្រទេសអេស្ប៉ាញ ក៏បានអះអាងដែរថា ក្លឹប Real Madrid បានហាមប្រាមមិនឲ្យដៃគូរបស់ខ្លួន គឺក្លឹប Tottenham បញ្ចេញព័ត៌មានទាំងនោះទេ ។ 

លោក Jonathan Barnett ដែលកំពុងតែមានការក្ដៅក្រហាយនឹងដំណឹងត្រូវបានលេចធ្លាយ ជាសាធារណៈ ក៏បានសុំការអភ័យទោសពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ ចំពោះរឿងនេះ ហើយស្នើរឲ្យមានការស៊ើប​អង្កេតជាលក្ខណៈឯករាជ្យ ដើម្បីបញ្ជៀសការប៉ះពាល់ដល់ មិត្ដភាពរវាក្លឹបទាំងពីរ កីឡាករ និងខ្លួនផង​ដែរ។​​

អ្នកការសែតជនជាតិអង់គ្លេសម្នាក់ឈ្មោះ Jonathan Norcroft បានថ្លែងផងដែរថា ក្លឹប Real Madrid មានការព្រួយបារម្មណ៍នឹងរឿងនេះណាស់ ដោយហាមប្រាមមិនឲ្យគាត់ ចុះផ្សាយពីតម្លៃខ្លួនពិតរបស់ Gareth bale នោះទេ ជាពិសេសកាន់តែមិនឲ្យគាត់បន្ដបទសម្ភាសន៍សួរនាំច្រើនទាក់ទងនឹងតម្លៃខ្លួន ដោយបានបញ្ជាក់ហេតុ​ផលថា មិនចង់ឲ្យកីឡាករ Cristiano Ronaldo ដឹងពីរឿងនេះ ថា ក្លឹបហ៊ានទិញ Gareth Bale ក្នុងតម្លៃទីផ្សារថ្លៃជាងខ្លួន ព្រោះខ្លាចកីឡាករអន់ចិត្ដ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Onefootball


Tags: Sport News Ronaldo Gareth Bale Real Madrid