CamNews

តារា 

គណនីអុិនស្រ្តាក្រាម ឈ្មោះ diary1922 ដែល Fans គិតថាជារបស់ Kimberly និង Mark កំពុងតែរងការសង្ស័យ

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលសម្បូរភាពផ្អែមល្អែមបង្អួតដល់មហាជនច្រើនជាងគេប្រចាំឆ្នាំគឺ នាង Kimberly និង លោក Mark prin ។ 

ដោយសារតែបែបនេះហើយ ទើបបានផ្ទុះឡើងថា តារាថៃទាំងពីរដួងនេះបានបង្កើតគណនី Instagram ដើម្បីបង្ហោះរូបថតផ្អែមល្អែមរបស់អ្នកទាំងពីរនៅក្នុងគណនីមួយដែលមានឈ្មោះថា diary1922 នេះតែម្តង ។​




អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គណនីឈ្មោះ diary1922 នេះគឺបាន Follow តែ​  នាង Kimberly និង លោក Mark prin ប៉ុណ្ណោះ ហើយក៏បង្ហោះតែរូបផ្អែមល្អែមជាលក្ខណៈគូស្នេហ៍ពិតមែន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ Fans នៅតែមានការសង្ស័យថា ប្រសិនបើវាគឺជាតារាល្បីទាំងពីរដួងនេះពិតមែន ហេតុអ្វីបានជាមិនព្រមបង្ហោះចេញមុខចេញមាត់តែម្តងទៅ ចាំបាច់លាក់លៀមធ្វើអ្វី? ម្យ៉ាងវិញទៀតពួកគេទាំងពីរក៏ស្រលាញ់គ្នា បើកចំហរឲ្យ Fans ដឹងស្រាប់ទៅហើយ ។ 



ដូច្នេះហើយ មានតែរង់ចាំមើលសិនថា តើគណនីអុិនស្រ្តាក្រាមនេះ គឺជារបស់តួប្រុសស្រីក្នុងរឿង "ស្នេហាអនឡាញ"​ ពិតប្រាកដ ឬ យ៉ាងណា ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Kimberly Mark prin Margie rasri Yaya