CamNews

តារា 

Wozniacki កាន់ពាន Kremlin Cup ហើយ


កីឡាការនីវាយថេនីសជនជាតិ ដានឺម៉ាក Caroline Wozniacki បានទទួលជ័យលាភីជើងឯក
ហើយ ក្នុងការប្រកួតយកពាន   Kremlin  Cup  នៅទីក្រុងម៉ូស្គូ  កាលពីថ្ងៃអាទិត្យនេះ ដោយ
បំបាក់គូរប្រកួត Sam Stosur ក្នុងពិន្ទុ 6-2, 4-6 និង 7-5។

រូបភាព៖ កីឡាការនីវាយថេនីស Caroline Wozniacki ជាមួយនិងពាន Kremlin  Cup

កីឡាការនី Wozniacki វ័យ ២២ឆ្នាំនេះបាននិយាយថា “ខ្ញុំបានវាយបាល់ ចំចំនុចខ្សែបន្ទាត់ដ៏
ល្អមួយ ប៉ុន្តែខ្ញុំគិតថា Sam ក៏វាយបាល់បានល្អដែរ។”

ចំណែកឯ Sam បាននិយាយថា “ខ្ញុំមានឱកាសតិចតួចណាស់   ហើយខ្ញុំបានវាយបាល់ខុស
គោលដៅតែរយៈចំងាយប៉ុន្មាន inch ប៉ុណ្ណោះ។”៕

ដោយ៖ សីហា

ប្រភព៖ bbc


Tags: sport star tennis