ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៧៨ ឆ្នាំ លោកយាយម្នាក់ មកពីរដ្ឋ Alabama ខណៈគាត់កំ ពុងតែមានជម្ងឺភ្លេចភ្លាំងនោះ ត្រូវបានរក អោយឃើញថា គាត់បានរស់នៅជាមួយនឹង សពស្វាមីរបស់ ខ្លួនដល់ទៅ ១ ខែ ទម្រាំតែ សោកនាដកម្ម មួយនេះ បានបែកការណ៍ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អ៊ិនប៊ីស៊ីញូវ ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ លោក Jeff Chunn អោយដឹងថា លោកតា Jessie Claude Kirby វ័យ៧៥ ឆ្នាំ បានស្លាប់បាត់បង់ជីវិត តាំងពី ៤ សប្តាហ៍មុនមកម្ល៉េះ ដោយសារទែជរាពាធ លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ខណៈមានការបាត់បង់ ការប្រាស្រ័យទាក់ ទងជាមួយនឹងអ្នកជិតខាងហើយនោះ បណ្តាអ្នកជិតខាង បានធ្វើការប្តឹងផ្តល់ ដល់មន្រ្តីប៉ូលីស អោយ មានការចុះឆែកឆេរ ។ ក្រោយពីបានទទួលពាក្យបណ្តឹង ក្រុមមន្រ្តីប៉ូលីស ប្រចាំរដ្ឋ Alabama សហរដ្ឋ អាមេរិក ក៏បានសម្រេចចិត្តចុះឆែកឆេរ ផ្ទះលោកយាយ Doris Kirby គ្រានោះ ខណៈលោកយាយមាន ជម្ងឺភ្លេចភ្លាំងច្រើន លោកយាយ បានបដិសេធ ទៅនឹងការចុះឆែកឆេរ លើកនេះ តែអាជ្ញាធរ នៅតែបង្ខំ ចិត្តចូលឆែកឆេរ ដដែល រហូតដល់រកឃើញ លោកតា វ័យចំណាស់ គេងស្លាប់ នៅលើគ្រែរបស់ខ្លួន ។
គួរបញ្ជាក់ថា អំឡុងពេលនោះ លោកយាយ Kirby ត្រូវបានអាជ្ញាធរ មានសមត្តកិច្ច បញ្ជូនទៅសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យ Decatur Morgan Hospital ស្របពេលដែលគាត់ មានលក្ខខ័ណ្ឌសុខភាពចុះ ខ្សោយមែនទែន ពោលបានបញ្ជូនគាត់ ទៅសម្រាកព្យាបាល នៅឯ មន្ទីរពេទ្យ ក្រោយពីមានករណីចុះ ឆែកឆេរ កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ៊ិនប៊ីស៊ីញូវ