ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ចិន ស៊ិន ហួរ កាលពី ប៉ុន្មានម៉ោង មុននេះបន្តិច បានអះអាង អោយដឹងថា នៅឯ ប្រទេសចិន ឯណោះវិញ ពោល គឺ នៅក្នុងខេត្ត Sichuan ផ្ទាល់តែម្តង ករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់ មួយបានកើត ឡើង នៅតាម បណ្តោយ ផ្លូវហាយវេ ដោយនៅក្នុងនោះ បានធ្វើអោយរថយន្ត ១៩ គ្រឿងរង ការខូចខាត ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្ថែមថា ករណីគ្រោះថ្នាក់ ដ៏រន្ធត់ លើកនេះ មិនត្រឹមតែ បានធ្វើ អោយ រថយន្ត ១៩ គ្រឿង រងការខូចខាត តែប៉ុណ្ណោះទេ តែក៏បានធ្វើអោយ មនុស្ស ៨ នាក់ បាន ស្លាប់បាត់ បង់ជីវិត ខណៈ ២៣ នាក់ផ្សេងទៀត បានទទួលរង របួស ធ្ងន់ និងស្រាល ផងដែរ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ លើកនេះ បានកើតឡើង កាលពីវេលា ម៉ោងជាង ៤ ល្ងាច ថ្ងៃ អាទិត្យម្សិលមិញនេះ (ម៉ោងក្នុងស្រុក ប្រទេសចិន) នៅក្នុងខេត្ត Sichuan នៅតាម បណ្តោយផ្លូវ ហាយវេ មួយកន្លែង។ ដោយឡែក បើនិយាយពីមូលហេតុ ដែលនាំ អោយមានករណី គ្រោះថ្នាក់ បុកគរគ្នា នៅ តាមបណ្តោយ ផ្លូវហាយវេ អាចកើតឡើង ទៅបាន ក៏ព្រោះតែ រថយន្តមួយគ្រឿង គ្រោះថ្នាក់ ក្រឡាប់ផ្ងា ជើង បង្កើតបានជា ចរាចរណ៍ កកស្ទះ ភ្លាមៗនោះ ដោយសារតែ ការធ្វើប្រហែស មិនបាន មើលឃើញ ឧបសគ្គចំពោះមុខ រថយន្តដឹកទំនិញ ធន់ធំមួយគ្រឿង ស្ទុះទៅបុក រថយន្តមួយគ្រឿង នៅពីមុខ យ៉ាង កម្រោល ដែលជាចលករ អោយរថយន្ត ទាំងអស់ បុកបន្ត កន្ទុយគ្នា ដល់ទៅ ១៩ គ្រឿង តែម្តង៕
បញ្ជាក់ ៖ គោរពអាយុជីវិត ខ្លួនឯង និងអ្នកដទៃ គឺ ផ្តើមចេញពីគារ គោរពច្បាប់ចរាចរណ៍៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ