នារីវ័យក្មេង មានរូបរាងស្រស់ស្អាតជាង ២.៨០០នាក់ បានចុះឈ្មោះចូលរួមក្នុងការជ្រើសរើស
ភរិយារបស់មហាសេដ្ឋីនានារបស់ចិន ដោយសង្ឃឹមថានឹងបានផ្លាស់ប្ដូរជីវិត។
កាលពីថ្ងៃទី ២០ឧសភា នៅ Guangzhou ប្រទេសចិន នារីចំនួន ៣២០នាក់បានមានវត្តមាននៅ
ក្នុងជុំផ្ដាច់ព្រ័ត្រនៃពិធីជ្រើសរើសប្រពន្ធអោយមហាសេដ្ឋីនានានៅប្រទេសនេះ ពួកគេត្រូវបាន
សម្រិតសម្រាំងចេញពីបេក្ខនារីចំនួន ២.៨០០នាក់មកពីទូទាំងប្រទេស។
គណកម្មធិការបានបង្ហើបអោយដឹងថា លក្ខណដំបូងសម្រាប់ក្រុមបេក្ខនារីនោះគឺ នៅលីវ មាន
កំពស់ចាប់ពី ១,៦ ទៅ ១,៧ម បានបញ្ចប់មហាវិទ្យាល័យ(រៀនពេញម៉ោង) និងមានរូបរាងទាក់
ទាញ។
នារីរាប់ពាន់នាក់មកពីទូទាំងប្រទេសចិនបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសភរិយារបស់
មហាសេដ្ឋីចិន។
ក្រោយពីជុះជម្រុះ បេក្ខនារីនឹងត្រូវឆ្លងកាត់ការជ្រើសរើស ៥ ជុំបន្ដទៀត ដែលរួមមាន រូបរាងខាង
ក្រៅ ភាពឆ្លាតវៃ ផ្លូវចិត្ត រូបសម្បត្តិទូទៅ និងការយល់ឃើញពីសេចក្ដីស្នេហា។ បន្ទាប់ពីសម្រេច
បាន ៥ជុំខាងលើនេះ ពួកនាងត្រូវបានគេជូនដំណឹងអោយត្រឡប់ទៅផ្ទះ រង់ចាំលទ្ធផលពីគណ
កម្មធិការ។
រហូតមកដល់ថ្ងៃទី ២០ឧសភា ជុំផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅសួនផ្កាមួយនៅឯសណ្ឋាគារ Guangzhou ដោយមានវត្តមានរបស់នារីចំនួន ៣២០នាក់ដែលបានឆ្លងផុតវគ្គជម្រុះនៃជុំធំទី
មួយ។
គណកម្មធិការនៃការជ្រើសរើសនេះបានអោយដឹងថា ប្រសិនបេក្ខនារីណាម្នាក់ស្ម័គ្រចិត្តទាក់
ទងនឹងទទួលបាន ៥០.០០០យ៉ុន ឬអំណោយដែលមានតម្លៃប្រហាក់ប្រហែល តែប្រសិននាង
ទទួលយកការស្រឡាញ់នោះនឹងទទួលបានគេហដ្ឋានមួយខ្នង(ទីតាំងជ្រើសរើសតាមចិត្ត)ដែល
មានតម្លៃ ៣លានយ៉ុន ។
គណកម្មធិការបានអោយដឹងថា គ្រាន់តែតាមរយៈអ៊ីមេល ក៏មាននារីជាង ២.៨០០នាក់បានចុះ
ឈ្មោះដើម្បីចូលរួម ក្នុងនោះក៏មាននារីសឹង្ហបុរី ឬ អូស្ដ្រាលីដើមកំណើតចិន ក៏បានចូលរួមដោយ
សង្ឃឹមថាអាចនឹងផ្លាស់ប្ដូរជីវិត។ ក្នុងចំណោម នារី ២.៨០០នាក់ត្រូវបានជ្រើសរើស ៣២០នាក់
ដើម្បីបន្ដជ្រើសរើសនារីស្រស់ស្អាត ២៨នាក់ចុងក្រោយ។
នារីទាំងនេះនឹងត្រូវបានគេចាត់ចែងអោយមកស្នាក់នៅក្នុងសណ្ឋាគារផ្កាយ ៥ មួយ ដើម្បីជួប
មុខមហាសេដ្ឋីទាំងនោះ ជាមួយនឹងលក្ខណ "ភាគីទាំងពីរត្រូវគេងបន្ទប់ផ្សេងពីគ្នា"។