CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ៖ ស្រីៗវ័យក្មេងៗ វៀតណាម ៣,៤ នាក់ ព្រួតវាយ មនុស្សស្រីម្នាក់ទៀត ទទួលការចាប់អារម្មណ៍ ទស្សនាច្រើន

ថ្មីៗនេះ មានវីដេអូស្រីៗវ័យក្មេង ស្រស់ស្អាត ជនជាតិវៀតណាម ៣,​៤ នាក់ ព្រួតវាយទៅលើ
មនុស្សម្នាក់ទៀតដែលជាស្រីដូចគ្នា ត្រូវបានទទួលការចាប់អារម្មណ៍ចូលទស្សនាជាច្រើន និង
ចែករំលែកពីមួយទៅមួយ ពេញបណ្តាញសង្គមហ្វេសប៊ុក។

វីដេអូដែលមានរយះពេល ៨:១៥ នាទីនេះ គឺបង្ហាញឲ្យយើងឃើញពីសកម្មភាព ស្រីៗវៀតណាម
ដែលមានគ្នា ៣,៤ នាក់ មានរូបសម្រស់ស្រស់ស្អាត បានធ្វើការព្រួតវាយ ដោយអ្នកខ្លះទះកំផ្លៀង
អ្នកខ្លះទាត់ធាក់ លេងមួយអស់ដៃ ទៅលើភាគីម្ខាងទៀត ដែលជាមនុស្សស្រីដូចគ្នា និងមានតែ
ម្នាក់ឯង ហើយថតជាវីដេអូទុកថែមទៀត។

បើតាមការសន្ទនាក្នុងឃ្លីបវីដេអូនេះ ភាគីរងគ្រោះ និងក្រុមជនបង្ក គឺទំនងធ្លាប់ជាមិត្តភក្តិនឹងគ្នា
កន្លងមក។ មូលហេតុដែលឈានដល់ការវាយតប់នេះ ត្រូវបានភាគីក្រុមជនបង្កចោទប្រកាន់ថា
មកពីភាគីជនរងគ្រោះចាយវាយលុយរបស់ខាងខ្លួនរាប់សិបដុល្លារ ហើយមិនសង ចង់រត់គេច
ដែលត្រូវបានភាគីជនបង្ក គុំគួនចង់វាយជាយូរមកហើយ ទើបតែមានឱកាសពេលនេះ ចាត់ការ
តែម្តង។

នៅក្នុងសកម្មភាពនោះដែរ គេក៏ឃើញមានការចូលមកជួយឃាត់ពីសំណាក់អ្នកភូមិម្នាក់ នៅជិត
នោះតែមិនត្រូវបានក្រុមនាងៗស្ទាវទាំងនោះ ស្តាប់ឡើយ រហូតដល់មានការឆោឡោផ្អើលមនុស្ស
ម្នាមកមើលច្រើន ទើបពួកគេបញ្ឈប់ សកម្មភាព។

សូមទស្សនាវីដេអូខាងក្រោម៖

នេះគឺជាសកម្មភាពមិនល្អមួយដែលសង្គមស្អប់ខ្ពើមបំផុត  ដែលយុវជន យុវនារីខ្មែរ មិនគួរយក
តម្រាប់តាម និងគម្បីត្រូវចៀសឲ្យឆ្ងាយ ដើម្បីលើកតម្កើនកិត្តិយសខ្លួនឯងផ្ទាប់ គ្រួសាររបស់ខ្លួន
ក៏ដូចជាកិត្តិយសប្រទេសជាតិយើងទាំងមូលផងដែរ៕

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: video vietnam girls fight each other international news social