CamNews

ព័ត៌មានអន្តរជាតិ 

អ្នកប្រារព្ធ កម្មវិធីប្រគុំតន្រ្តី K-pop បានលោតសម្លាប់ខ្លួន បន្ទាប់ពីឧបទ្ទេវហេតុស្លាប់មនុស្ស ១៦ នាក់

បន្ទាប់ពីត្រូវបានប៉ូលិស សាកសួរចម្លើយ ក្រោយពីមានឧបទ្ទេវហេតុបង្កឲ្យមនុស្ស ១៦ នាក់បានស្លាប់ នៅក្នុងកម្មវិធីប្រគុំតន្រ្តី K-Pop នៅទីក្រុង Seongnam ភាគខាងត្បូងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាង ត្បូង កាលពីយប់ម្សិលមិញនេះ សមាជិកម្នាក់ដែលទទួលភារកិច្ចស្តីពីសុវត្ថិភាព នៃកម្មវិធីប្រគុំតន្រ្តី បានលោតពីលើអគារសម្លាប់ ខ្លួន។

កន្លែងកើតហេតុ នៃការបាក់ស្រុតប្រព័ន្ធខ្យល់ នៅកូរ៉េខាងត្បូង ( រូបថត: AP)

តាមប្រភពព័ត៌មានពី AP, Kim Nam-jun មន្ត្រីនាំពាក្យនៅទីក្រុង Seongnam នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកម្នាក់នៃ វិទ្យាស្ថានវិទ្យាសាស្រ្ត និងផ្សព្វផ្សាយបច្ចេកវិទ្យា Gyeonggi ដែលជាអ្នកឧបត្ថមកម្ម វិធីម្នាក់ ក្នុងចំណោមអ្នកឧបត្ថមមួយចំនួនផ្សេងទៀត នៃកម្មវិធីប្រគុំតន្រ្តី ត្រូវបានគេរកឃើញថាបាន ស្លាប់ កាលពីវេលាម៉ោងប្រហែល ៧ ព្រឹកមិញនេះ។ 

លោកអធិការ Park Jeong-ju បានឲ្យដឹងថា បុរសដែលមានត្រកូល Oh អាយុ ៣៧ឆ្នាំ បានលោត សម្លាប់ខ្លួនពីកំពូលអគារមួយកំពស់ ១០ជាន់។ កាលពីមុននេះ លោក Oh ត្រូវបានប៉ូលិសសាកសួរ ចម្លើយ បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង។

សាកសពរបស់លោក Oh ត្រូវបានគេប្រទះឃើញនៅលើដងផ្លូវមួយ ក្បែរអគារការិយាល័យរបស់ លោក នៅ Pangyo Techno Valley។ បុរសម្នាក់នេះ មិនបានបន្សល់នៅបណ្តាំផ្តាំផ្ញើអ្វីទេ ប៉ុន្តែបាន សរសេរនូួវអក្សរមួយឃ្លាចុងក្រោយ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម៖ "ខ្ញុំសូមទោស អ្នក រងគ្រោះទាំងអស់គ្នា។ ខ្ញុំសូមទោស គ្រួសារខ្ញុំ"។

លោក Oh ត្រូវបានឲ្យដឹងថា បានធ្វើសេចក្តីព្រាងឯកសារមួយ ដែលពាក់ព័ន្ធដល់បណ្តាវិធានការ សុវត្ថិភាព នៅតំបន់ដែលមានបច្ចេកវិទ្យាស្មុគស្មាញ កន្លែងដែលប្រារព្ធកម្មវិធី សម្តែងការប្រគុំតន្រ្តី។

ព័ត៌មានស្តីពី ឧបទ្ទេវហេតុ ដែលបណ្តាលមនុស្ស ១៦ នាក់ បានស្លាប់នៅក្នុងការបាក់រលំចម្រឹងដែក ប្រព័ន្ធខ្យល់ ក្នុងពេលកំពុងសម្តែងការប្រគុំតន្រ្តី K-Pop កាលពីយប់មិញនេះ សូមចុចត្រង់នេះ

 

ប្រែសម្រួល៖ សិលា
ប្រភព៖ wsj, vnexpress


Tags: South Korean Man Mr. Ho Concert Accident Seongnam International News ព័ត៌មានអន្តរជាតិ