CamNews

ព័ត៌មានអន្តរជាតិ 

អ៊ីរ៉ាក់៖ កាត់ផ្តាច់តំណភ្ជាប់អ៊ីនធឺណេតទាំងស្រុង ដើម្បីទប់ស្កាត់ការបន្លំ ចម្លងក្នុងពេលប្រលង

សកម្មភាពដ៏តឹងតែងនេះ ត្រូវបានគេឲ្យដឹងថា ដើម្បីទប់ស្កាត់ការផ្តោះប្តូរសំណួរប្រលង រវាងអ្នកនៅ ខាងក្រៅ និងបេក្ខជនប្រលង ក៏ដូចជាការស្វែងចម្លើយនៅក្នុងអ៊ីនធឺណេត។

កាលពីថ្ងៃទី២៦ ខែមិថុនា ទើបតែកន្លងទៅនេះ ក្រុមមន្ត្រីអ៊ីរ៉ាក់ បានធ្វើការស្នើសុំឲ្យកាត់ផ្តាច់តំណភ្ជាប់ អ៊ីនធឺណេតទាំងស្រុង ក្នុងរយះពេល ៣ម៉ោងជាប់គ្នា ហើយការកាត់ផ្តាច់រយះពេលដូចគ្នា ត្រូវបាន អនុវត្តក្នុងរយះពេល ២ថ្ងៃបន្តបន្ទាប់ទៀត។ ArsTechnica បានឲ្យដឹងថា តិចបំផុតនៅក្នុង ដំណាក់កាល នៃការកាត់ផ្តាច់អ៊ីនធឺណេតនេះ គឺដោយហេតុផលដើម្បីទប់ស្កាត់ការបែកខ្ញែកចម្លើយ នៅក្នុងការ ប្រលងថ្នាក់ជាតិ ចូលថ្នាក់មធ្យមសិក្សា នៅក្នុងប្រទេសនេះ។


គួរបញ្ជាក់ផងដែរថា នៅអ៊ីរ៉ាក់ ការប្រលងខាងលើនេះ ត្រូវបានធ្វើឡើងសម្រាប់បេក្ខជនជាសិស្សដែល បានសិក្សាចប់កម្មវិធីថ្នាក់ទី៦។ បណ្តាសិស្សដែលមិនបានជាប់ គ្រប់ពិន្ទុ នឹងមិនត្រូវបានបន្តការសិក្សា ឡើយ។ ជាមួយនឹងស្ថានការណ៍ដ៏មានសំពាធនេះ រដ្ឋាភិបាលអ៊ីរ៉ាក់ បានធ្វើការកាត់ផ្តាច់តំណភ្ជាប់ អ៊ីធឺណេត ដើម្បីបន្ថយនូវរាល់ការទំនាក់ទំនងគ្នា ការបន្លំស្វែងរកចម្លើយ នៅក្នុងពេលប្រលង តាម រយះបណ្តាឧបករណ៍អាចតភ្ជាប់អ៊ីនធឺណេតបាន។

កាលពីមុននេះ ក៏មានរឿងគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីកាត់បន្ថយកត្តាអវិជ្ជមាន នៅក្នុងការប្រលង ដែលរឿងនេះបានកើតឡើងនៅទីក្រុង Luoyang ប្រទេសចិន ក្នុងពេលដែលមន្ត្រីទីក្រុង បានប្រើកូនយន្តហោះគ្មានមនុស្សបើក ដើម្បីត្រួតពិនិត្យការ ប្រលង។ បណ្តាកូនយន្តហោះគ្មានមនុស្សបើកតូចៗទាំងនោះ ត្រូវបានហោះក្នុងរយះកំពស់ ៥០០ ម៉ែត្រ ជុំវិញបរិវេណសាលាបប្រលង ដើម្បីចាប់សញ្ញាណរលកវិទ្យុ ដែលបានផ្ញើចេញទៅក្រៅ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ ArsTechnica, kenh14


Tags: Iraq Internet connection International news ព័ត៌មានអន្តរជាតិ