ថៃ ៖ កាលពីថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ តារាសម្តែងស្រីនាង Aff Taksaorn បានចូលរួមនៅក្នុងពិធីមង្គលការរបស់ Dj Push Putticha និងនាង Jooy Warattaya ព្រមទាំងធ្វើការចែករំលែករូបថតរបស់នាងព្រមទាំងកូនស្រី Nong Pea Mai និងលោក Saksit Tangthong នៅលើគណនីអុិនស្រ្តាក្រាមថែមទៀតផង ។ នៅពេលដែលបានឃើញបែបនេះ មានហ្វេនជាច្រើនធ្វើការគាំទ្រឲ្យអ្នកទាំងពីរសាកល្បងទាក់ទងគ្នាជាគូស្នេហ៍ ព្រោះអ្នកទាំងពីរសុទ្ធតែនៅមិនទាន់មានដៃគូ ។
ហើយថ្មីៗនេះ មេម៉ាយសាច់ចាំ នាង Aff Taksaorn បានចែករំលែករូបថតរបស់កូនស្រីជាមួយនិងលោក Saksit Tangthong ជាថ្មីម្តងទៀតក្នុងពិធីមង្គលការរបស់ Boy Peachmaker និង Jeab Pijittra ។ ហេតុដូច្នេះហើយទើបអ្នកគាំទ្រជាច្រើនចង់ Aff និង Saksit ក្លាយជាគូស្នេហ៍ជាមួយគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។