ថៃ ៖ មុនពេលដែលលែងលះគ្នា លោក Songkran Tejanarong ត្រូវបានគេដឹងថា លោកបាននាំកូនស្រីទៅដើរលេងមួយសប្តាហ៍ម្តង ឬទៅមើលកូនស្រីនៅឯផ្ទះភរិយាដើម ទោះបីជាមិនបាននាំនាងទៅណាក៏ដោយ ។
ប៉ុន្តែក្រោយពីលែងលះ មហាសេដ្ឋីវ័យក្មេងរូបនេះក៏ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា លោកមិនសូវមានពេលទំនេរជាមួយ Pee Mai ដែលជាកូនស្រីដូចពីមុនទេ ។ ទាក់ទងជាមួយនិងរឿងនេះ ក៏មានចំនែកនាង Matt Peeranee ដែលជាជនទីបីផងដែរ ។
នៅក្នុងនោះផងដែរ លោក Songkran រងការរិះគន់ខ្លាំងក្រោយគ្មានពេលសម្រាប់កូនស្រី តែបែរជាលួចទៅជួបនាង Matt ជារឿយៗ ខណៈពេលដែលរូបថតជាគូរបស់អ្នកទាំងពីរបែកធ្លាយយ៉ាងច្រើននៅលើបណ្តាញសង្គម ។
គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាលោក Songkran Tejanarong បានលែងលះគ្នាដាច់ស្រាច់ជាមួយនិងនាង Aff Taksaorn ក៏ដោយចុះ ។ ប៉ុន្តែអ្នកគាំទ្រនៅតែគិតថា នាង Matt Peeranee គឺជាជនទីបីដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរប្រេះស្រាំ ពោលគឺ Songkran លួចទាក់ទងគ្នាជាមួយ Matt រហូតធ្វើឲ្យ Aff ដឹង ទើបសម្រេចចិត្តលែងលះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook