CamNews

កីឡាអន្តរជាតិ 

ក្លឹប Monaco ឈានដល់ការដេញថ្លៃយក Mourinho តែ Chelsea បដិសេធ

ព័ត៌មានកីឡា៖ ក្លឹប Monaco ធ្លាប់បានបង្ហើបព័ត៌មានម្ដងរួចហើយ ក្លឹបមានចំណាប់អារម្មណ៍ចំពោះ លោក Jose Mourinho ហើយគ្រោងនឹងចំណាយលុយដើម្បីទិញយក ប្រសិនជាលោក Roman Abramovich ពិតជាព្រមលក់​មែន​នោះ តែលទ្ធផលពេលនេះ គឺជាដូចជាការគិតមែន ដោយក្លឹប បានហ៊ានចំណាយលុយ ៣៥​លាន​ផោន ចំពោះទីផ្សារមួយនេះ ។ 

លោក Alessandro Proto ដែលជាចំណែកម្ចាស់ភាគហ៊ុនរបស់ក្លឹប Monaco បានជួបផ្ទាល់ជាមួយ ថ្នាក់គ្រប់គ្រង​កំពូលរបស់ក្លឹប Chelsea គឺលោក Roman Abramovich ក្នុងទីក្រុង London ដើម្បីជជែកគ្នា ពីតម្លៃទីផ្សារបស់​លោក Mouriho ខណៈដែល លោកហ៊ានឲ្យតម្លៃ ៣៥ លានផោន ដើម្បីជួយដោះស្រាយបញ្ហាមួយនេះ ប៉ុន្ដែ​ជាអកុសល លោក Roman Abramovich បានបដិសេធ មិនព្រមទទួលយកតម្លៃនោះឡើយ ។​ តាមការសន្និដ្ឋាន របស់ Alessandro Proto បានគិតថា តម្លៃដែលអាច​ទិញបាន លោក Mourinho គឺមិនក្រោម ៧០ លានផោន​នោះទេសម្រាប់ដំណោះស្រាយមួយនេះ ។ 

កន្លងមករហូតមកទល់ពេលនេះ គឺធ្លាប់បានដឹងហើយថា លោក​ Jose Mourinho កំពុងតែស្ថិតក្នុងដំណាក់កាលយ៉ាងយ៉ាប់យឺន នឹងរក្សាតំណែងរបស់ខ្លួន ក្រោយពីបំពេញបេសកម្ម ១១ ប្រកួត ចាញ់អស់ ៧ ប្រកួតទៅ​ហើយ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក្ដី លោក Jose Mourinho បានទទួចថា គាត់នឹងមិនរត់ចោល Chelsea នោះទេ ដរាបណាដែលថ្នាក់ដឹកនាំកំពូលដេញគាត់ចេញ និង ផុតកំណត់កិច្ចកុងត្រា​នៅឆ្នាំ ២០១៩ ខាងមុខ​។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Chelsea Jose Mourinho Roman Abramovich Alessandro Proto