(បរទេស)៖ នាង Victoria Beckham និយាយថា David Beckham គឺជាឪពុកដ៏ល្អបំផុតក្នុងលោក ហើយក៏ជាស្វាមី ដ៏វិសេសម្នាក់សម្រាប់នាងផងដែរ។ សាររបស់អ្នករចនាម៉ូត ដ៏ល្បីដែលមានវ័យ៤១ឆ្នាំរូបនេះ ចង់ចែករំលែកក្តីស្រឡាញ់ ដែលនាងមានទៅឲ្យស្វាមី ជាមួយនឹងកូនប្រុសស្រីទាំង៤ នៅថ្ងៃទិវាឪពុក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
អតីតកីឡាករអង់គ្លេសដ៏ល្បី ដែលបានចូលនិវត្តន៍ទៅហើយនេះ តែងតែផ្តល់ភាពកក់ក្តៅឲ្យប្រពន្ធ និងកូនៗធ្វើឲ្យពួកគេចាត់ទុក David Beckham ជាឪពុកនិងស្វាមីដ៏ល្អបំផុត ក្នុងគ្រួសារ ហើយកូនប្រុសច្បងរបស់ David Beckham និង Victoria Beckham ក៏បានបង្ហោះរូបខ្លួន ជាមួយឪពុក ដោយសរសេរពាក្យថា Happy Father’s Day ទៀតផង។
David Beckham និយាយថា បច្ចុប្បន្នគាត់ជាឯកអគ្គរដ្ឋទូត UNICEF នៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីលោក Kofi Annan ទាក់ទងរូបលោក ឲ្យធ្វើការងារនេះ ហើយលោកពិតជាមានមោទនភាពបំផុត ចំពោះតួនាទីដ៏ឧត្តុង្គឧត្តមនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង