CamNews

តារា 

កូនប្រុសអតីតកីឡាករ David Beckham ចង់ស្នងត្រកូលសិល្បៈពីម្តាយ

(បរទេស)៖ ក្មេងប្រុស Cruz Beckham គឺជាកូនប្រុសបន្ទាប់ពៅរបស់អតីតកីឡាករអង់គ្លេសដ៏ល្បីដែលបានចូលនិវត្តន៍ទៅហើយនោះគឺ David Beckham និងអ្នកស្រី Victoria Beckham ដែលជាតារាចម្រៀងស្រីមួយរូបដែរកំពុងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតហើយព្រោះតែគេកំពុងតែចង់បន្តជំនាញសិល្បៈពីក្រុមគ្រួសារ។

Cruz Beckham ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះដែលពេលនេះគេកំពុងរៀនលេងហ្គីតាហើយក៏ចង់ក្លាយជាតារាចម្រៀងម្នាក់ដែរ នាពេលអនាគតព្រោះកូនប្រុសកីឡាករ David Beckham រូបនេះមានដុងសិល្បៈតាំងពីកើតមកហើយគេក៏ច្រៀងបានល្អទៀតផង។ អ្នកស្រី Victoria បានបង្ហោះវីដេអូដែលកូនប្រុសសំណព្វចិត្តច្រៀងនៅលើ Instagram ដែលនាងជឿថា កូនប្រុសរូបនេះពិតជាស្នងនាងជាតារាចម្រៀងទៅថ្ងៃអនាគតមិនខាន។

Cruz មានបងប្រុស Brooklyn អាយុ១៧ឆ្នាំនិងបងស្រី Romeo អាយុ១៣ឆ្នាំព្រមទាំងប្អូនប្រុសអាយុ៤ឆ្នាំម្នាក់ទៀតដែរឈ្មោះ Harper ហើយអនាគតទៅ គេពិតជាចង់ក្លាយជាតារាចម្រៀងម្នាក់ និងចង់ប្រឡូកក្នុងវិថីសិល្បៈដូចម្តាយដែលជាតារាចម្រៀងនិងជាតារាបង្ហាញម៉ូតអញ្ចឹងហើយ Victoria និយាយថា នាងលែងបារម្ភពីពួកគេទៀតហើយព្រោះភាគច្រើនកូនៗចេះគិតមិនដែលធ្វើឲ្យឪពុកម្តាយពិបាកឡើយ។


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: David Beckham