CamNews

តារា 

កូន​ប្រុស​ David Beckham ជំទាស់​ចិត្ត​ឪពុក​ម្តាយ​ចង់​ទៅ​​រស់​​នៅ​ក្បែរ​មិត្ត​ស្រី

(បរទេស)៖ Brooklyn Beckham ចង់ផ្លាស់ទៅរស់នៅជាមួយមិត្តស្រីគឺនាង Chloe Grace Moretz តារា​សម្តែង​វ័យ​១៩​ឆ្នាំ​នៅ​អាមេរិក​ដោយ​គេ​ចង់​រៀន​សម្តែង និងថតរូបនៅទីនោះផងដែរ។

អ្នកស្រី Victoria Beckham និងអតីតកីឡាករដ៏ល្បីគឺលោក David Beckham ឪពុកម្តាយរបស់ Brooklyn បាន​និយាយ​ថា ខ្លួន​មិន​ពេញ​ចិត្ត​នឹង​បំណងរបស់កូនប្រុសនេះទេព្រោះពួកគេចង់ឲ្យ Brooklyn រៀន​នៅ​អង់គ្លេស​ជិត​ក្រុម​គ្រួសារ​វិញ​ តែ​​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​យល់​ព្រមឡើយដោយគេនៅតែសំអាងលើការសម្រេចចិត្តរបស់ខ្លួនដដែល។

នាង Chloe និងកូនប្រុសលោក Beckham បានជួបគ្នាដំបូង នៅថ្នាក់ SoulCycle កាលពីឆ្នាំ២០១៤ ហើយ​ក៏​ចាប់​ផ្តើម​ស្រឡាញ់​គ្នា​តាំង​ពី​ពេល​នោះ​មកដែលបញ្ហានេះធ្វើឲ្យអ្នកស្រី Victoria បារម្ភពីកូនប្រុសជាខ្លាំងព្រោះនាងមិនអាចអូសទាញចិត្ត Brooklyn ឲ្យ​មក​រៀន​នៅ​អង់គ្លេស​បាន​។

ក្រៅពីកូន ប្រុសច្បង Brooklyn ដែលមានអាយុ១៧ឆ្នាំនោះកីឡាករ David Beckham និងភរិយាក៏មានកូន​ប្រុស​២នាក់​អាយុ​ខ្ទង់ ១០​ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំម្នាក់ទៀតផងដែរ ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: David Beckham