យុវវ័យឥណ្ឌូនេស៊ី ១៣នាក់ ក្នុងនោះមាននារីម្នាក់ ត្រូវបានគេពិន័យដោយវាយនឹងរំពាត់ នៅចំពោះ
មុខមនុស្សរាប់រាប់រយនាក់ ព្រោះតែមានកាយវិការស្និទ្ធស្នាលនឹងគ្នា។
កាលពីថ្ងៃទី ១៧តុលា នៅឯវិហារអ៊ីស្លាមមួយនៅក្នុងទីរួមខែត្រ Banda Aceh យុវវ័យ៦គូដែលមាន
វ័យចាប់ពី ២១ដល់៣០ឆ្នាំ ត្រូវបានគេដាក់ពិន័យ ក្រោមការចោទប្រកាន់ពីបទស្និទ្ធស្នាលជាមួយ
មនុស្សផ្ទុយភេទនៅពេលមិនទាន់រៀបការ ដូចជាប៉ះពាល់ ឱប និងថើបគ្នាជាដើម។
បុរសម្នាក់ផ្សេងទៀត ក៏ត្រូវបានពិន័យ ព្រោះបាននៅជាមួយមនុស្សផ្ទុយភេទនៅទីកំបាំង។ ក្នុង
វិន័យនៃសាសនាអ៊ីស្លាមបានចែងថា ប្រការនេះ អាចនឹងនាំឱ្យមានអំពើផិតក្បត់។
ក្នុងចំណោមមនុស្សដែលមានទោស មាននារីម្នាក់អាយុ២២ឆ្នាំ ត្រូវបានពន្យាពេលនៃការដាក់
ពិន័យ ព្រោះនាងកំពុងមានផ្ទៃពោះ ប៉ុន្តែ នារីទាំងឡាយក្រៅពីនេះ សុទ្ធតែបានស្រែកយំក្នុងការ
ឈឺចាប់ពេលត្រូវវាយនឹងរំពាត់នៅចំពោះមុខមហាជនដែលកំពុងស្រែកថ្កោលទោស។
លោក Aceh Zainal Arifin ចៅហ្វាយក្រុងរងរបស់ខែត្រ Banda Aceh បានឱ្យដឹងថា លោកសង្ឃឹម
ថា ការពិន័យដោយរំពាត់នេះនឹងមានប្រសិទ្ធភាព។ លោកថ្លែងថា “យើងខ្ញុំសង្ឃឹមថា ក្នុងអនាគត
នឹងមិនមានអ្នកបំពានច្បាប់នៅ Banda Aceh”។
Banda Aceh គឺជាខែត្រតែមួយគត់នៅ ឥណ្ឌូនេស៊ី ដែលប្រើប្រាស់ច្បាប់សាសនាអ៊ីស្លាម Sharia
បន្ទាប់ពីបានទទួលសិទ្ធិគ្រប់គ្រងដោយស្វ័យភាពចាប់ពីឆ្នាំ ២០១១ ក្នុងកិច្ចប្រឹងប្រែងបញ្ឈប់ការ
បះបោរទាមទារឯករាជ។
ក្នុងវិន័យនៃសាសនាអ៊ីស្លាមក៏បានចែងថា អ្នកដែលបានបំពានច្បាប់ដូចជា លេងល្បែងស៊ីសង ផឹក
ស្រា មានទំនាក់ទំនងផ្លូវភេទនៃមនុស្សភេទដូចគ្នាជាដើម នឹងត្រូវបានគេដាក់ពិន័យដោយវាយនឹង
រំពាត់៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail