ថ្វីបើមានរង្វង់ទីមួយ មិនជាស្អាតប៉ុន្មាន ប៉ុន្ដែតារាចម្រៀង Lady Gaga នៅតែមានភាពជឿ
ជាក់ក្នុងការបង្ហាញដើមទ្រូងរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី នាង Lady Gaga បានបង្ហាញខ្លួននៅឯ Buenos Aires
នៅប្រទេស Argentina។ នៅខាងក្រៅសណ្ឋាគារ គេឃើញមានអ្នកគាំទ្រជាច្រើនបាននាំគ្នា
មកទទួលនាងដោយក្ដីរីករាយ។ នៅក្នុងពេលនេះដែរ Lady Gaga ក៏បានធ្វើអោយមនុស្សមួយ
ចំនួនត្រូវនិយាយថា ដើមទ្រូងរបស់នាងមិនសមទៅនឹងត្រគាកដ៏ធំរបស់នាងនោះទេ។
ក្រៅពីនេះ ក៏មានមនុស្សមួយចំនួនរិះគន់ថា នាងចាប់ផ្ដើមមានរូបរាងធាត់ ប៉ុន្ដែ Lady Gaga
បានថ្លែងថា នាងជឿជាក់លើរាងកាយរបស់ខ្លួន និងមិនមានអារម្មណ៍ថា ឡើងទម្ងន់នោះទេ។
គួរបញ្ជាក់ថា វត្តមានរបស់ Lady Gaga នៅអាមេរិកខាងត្បូង នៅពេលនេះ គឺដើម្បីឃោសនា
អោយកម្រងចម្រៀងទីពីររបស់នាង គឺ " Born this way"។ ការសំដែងរបស់នាងនៅ Brazil
កាលពីពេលកន្លងទៅនេះ ត្រូវបានគេមើលឃើញថា ទទួលបានជោគជ័យហួសពីការស្មាន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14