សន្លាក់ លាតសន្ធឹងនៅគ្រប់ចំណុចទាំងអស់នៃសារពាង្គកាយ ជាចំណុចដែលឆ្អឹងពីរកំណាត់ ប្រសប់គ្នានិងមានសារៈសំខាន់ដល់រាងកាយ ក្នុងការបត់បែន និងធ្វើចលនា។ ក្រៅពីការបត់បែនរាងកាយ សន្លាក់មានតួនាទីក្នុងការបង្កើតស្ថេរភាព និងលំនឹង ព្រមទាំងរក្សានូវចលនារាងកាយឱ្យសមស្រប ក្នុងអំឡុងពេលធ្វើសកម្មភាពមួយចំនួន។ ដោយសារតែសន្លាក់ គឺជាចំណុចស្នូលនៃចលនាសាច់ដុំទាំងអស់ ទើបវា ងាយនឹងរងការឈឺចាប់ និងហើម នៅពេលកើតមានជំងឺរលាកសន្លាក់។
ប្រភេទផ្សេងៗនៃសន្លាក់ មានការជាប់ទាក់ទងទៅនឹងចលនាផ្សេងៗ ដូច្នះបុរសស្រ្ដី ភាគច្រើនរងការឈឺសន្លាក់ ពីជំងឺរលាកសន្លាក់។ ឧទាហរណ៍៖
ឆ្អឹងលលាដ៍ក្បាល ជាប់ជាមួយសន្លាក់ថេរ ដែលមិនអាចបង្កើតចលនាបាន។ ដូច្នេះ ខណៈពេលដែលពួកគេវា ជាសន្លាក់ ត្រូវបានហៅតាមពាក្យបច្ចេកទេសបែបនេះ សន្លាក់ទាំងនេះ មិនបង្កើតការឈឺសន្លាក់ទាក់ទងនឹងចលនាឡើយ។
ឆ្អឹងខ្នងផ្នែកខាងលើ ដែលឆ្អឹងជំនីរត្រូវបានភ្ជាប់ទៅនឹងឆ្អឹងកងទ្រូង ផ្តល់កម្លាំងដល់គ្រោងឆ្អឹងហើយមិនសូវសំខាន់ដល់ការធ្វើចលនានោះទេ។ ដូច្នេះសន្លាក់ទាំងនេះ មិនសូវជាប្រភពនៃការឈឺចាប់ឡើយ។
ឆ្អឹងស្មា ឆ្អឹងត្រគាក ជង្គង់ និងសន្លាក់តូចៗ នៅនឹងក និងខ្នងផ្នែកខាងក្រោម សុទ្ធតែមានសន្លាក់ ដែលអាចបត់បែនបាន ដែលទទួលខុសត្រូវចំពោះការធ្វើចលនាជាទៀងទាត់ដូចជា ការដើរ រត់ ឈរ និងអង្គុយ ព្រមទាំងធ្វើចលនាដៃ។ ទាំងនេះ គឺជាសន្លាក់ ដែលរងការឈឺចាប់ច្រើនជាងសន្លាក់នៅផ្នែកដទៃទៀត។
សន្លាក់ ដែលទ្រទម្ងន់រាងកាយច្រើន ហាក់ដូចជាវិវត្តទៅរកការកើតជំងឺរលាកសន្លាក់ឆ្អឹង។ ដោយសារតែទីតាំងរបស់វា ត្រគាក និងជង្គង់ទទួលខុសត្រូវចំពោះការផ្ទុកទម្ងន់រាងកាយជាច្រើន ក្រៅពីការបត់បែន។ ជាទូទៅ សន្លាក់ ដែលអាចបត់បែនបាន និងទ្រទម្ងន់ អាចរងការឈឺចាប់ ដោយសារជំងឺរលាកឆ្អឹងខ្ចី ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព៖ arthritis-health