CamNews

តារា 

រឿងថ្មីរបស់ Lee min ho ជាមួយស្រីស្អាតវ័យ ៣៤ ឆ្នាំ ពិតជាធ្វើឲ្យទស្សនិកជនទ្រាំមិនបាន នឹងចង់ទស្សនាឆាប់ៗ

តារាកូរ៉េ ៖ តារាល្បីដ៍កំពូលប្រចាំប្រទេសកូរ៉េ លោក Lee Min Ho ដែលជាតួឯកប្រុសនៅក្នុងរឿង Boys Over Flowers​ ដែលលោកត្រូវបានគេស្គាល់ឈ្មោះថា Gu Jun Pyo នៅក្នុងសាច់រឿងនោះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ X Sports បានបញ្ជាក់យ៉ាងច្បាស់ថា លោក Lee Min Ho​ ដែលជាបុរសសង្ហា និងមានកេរ្តិ៍ឈ្មោះល្បី​ បានឆ្លើយតបទៅកាន់ក្រុមអ្នកគាំទ្រថា "ខ្ញុំនឹងខំប្រឹងព្យាយាមស្វែងរកនៅអ្វីដែលថ្មី និងប្លែកភ្នែកដើម្បីទស្សនិកជនបន្ធូរអារម្មណ៍ នៅពេលទំនេរ ហើយក៍អរគុណអរគុណសម្រាប់ការលើកទឹកចិត្តដល់ខ្ញុំ ខ្ញុំចង់អរគុណទៅដល់ក្រុមអ្នកគាំទ្រ នៅក្នុងប្រទេសកូរ៉េនិង នៅជុំវិញពិភពលោក ដែលតែងតែធ្វើជាអ្នកលើកទឹកចិត្តដ៍អស្ចារ្យសម្រាប់រូបខ្ញុំបាទ" ។​

គួរបញ្ជាក់ឲ្យដឹងថា ខ្សែភាគយន្តថ្មីរបស់ តារាល្បីវ័យ ២៩រូបនេះ ជាមួយស្រីស្អាតវ័យ ៣៤ ឆ្នាំ គឺនាង Jun Ji Hyun ពិតជាធ្វើឲ្យទស្សនិកជនទ្រាំមិនបាន នឹងចង់ទស្សនាឆាប់ៗ ដែលរឿងនេះមានចំណងជើងថា Legend of the Blue Sea ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះដូចគ្នា ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Lee Min Ho