CamNews

តារា 

សំបុត្រថ្លៃខ្ពស់កប់ពពក ក្នុងការប្រគុំតន្រ្តីរបស់ Jay Chou លក់ដាច់អស់ 30000 សំបុត្រក្នុងរយៈពេល ២ ម៉ោង

ព័ត៌មានកំសាន្ត ៖ អស់ទាស់ សំបុត្រចូលទស្សនាការប្រគុំតន្រ្តី Jay Chou នៅថ្ងៃទី ៣ កញ្ញាខាងមុខនេះ ត្រូវបានលក់ ដាច់ដល់ទៅ ៣០,០០០ សំបុត្រក្នុងរយៈពេលខ្លីត្រឹមតែ ២ម៉ោងតែប៉ុណ្ណោះ ថ្ងៃទី ២៤ កន្លងទៅ នេះបើយោងតាមរបាយការណ៍ ពី Lianhe Wanbao ។

គួររំឮកថា ប្រភេទទី1 នៃសំបុត្រចូលទស្សនា មានតម្លៃដល់ទៅ $ 338 ត្រូវបានលក់ដាច់ត្រឹមតែកន្លះម៉ោង បន្ទាប់ពី បញ្ជរបើកលក់សំបុត្រនៅម៉ោង 10 ព្រឹក ថ្ងៃទី ២៤កុម្ភៈ។

សម្រាប់សំបុត្រប្រាំ ប្រភេទផ្សេងៗទៀត (តម្លៃចាប់ពី $ 118 ទៅ $ 288 ) ត្រូវចេញលក់ជាមួយនឹង បរិមាណមានកំណត់ផងដែរ។

-អាន ៖ Jay Chou ជាប់ឈ្មោះជា "ស្តេចប្រច័ណ្ឌ" ព្រោះតែ ចេញច្បាប់ ៣ តឹងរឹង ដល់ប្រពន្ធស្អាត


Wanbao កត់សម្គាល់ឃើញថា សំបុត្រត្រូវបាន ដាក់លក់នៅលើទីផ្សារអនឡាញ Carousel តាំងពី ២ សប្តាហ៍មុនមកម្ល៉េះ ក្នុងតម្លៃខ្ពស់កប់ពពក ប្រមាណ $ 1,000 សម្រាប់មួយគូ។ ដោយឡែក នៅប្រហែលម៉ោង 11 ព្រឹកថ្ងៃនេះ អ្នកប្រើប្រាស់មួយ ចោទសួរថា អាចលក់អោយខ្លួនទេ តម្លៃសំបុត្រ $ 1,800 សម្រាប់មួយគូ ពោលជា តម្លៃកើនឡើងមួយទ្វេជាបីដង នៃតម្លៃដើម១គូ នៃការលក់សំបុត្រ។

ការប្រគុំតន្ត្រីទេសចរណ៍ឆ្នាំ 2016 "The Invincible" របស់លោក Jay Chou គឺជាការប្រគុំតន្រ្តីធំបំផុត Mandopop លើកដំបូងរបស់លោក ចាប់តាំងពីគាត់ បានរៀបការ និងបានក្លាយជា ឪពុកម្នាក់កាលពីឆ្នាំមុន។ ដំណើរទស្សនកិច្ចនេះនឹង ចាប់ផ្តើមនៅថ្ងៃទី 1 ខែកក្កដា នៅទីក្រុង Shanghai៕


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone


Tags: Jay Chou Mandopop.