(លីស្បោន)៖ រឿងមិននឹកស្មានដល់ ខណៈដែលក្រុមជើងរបស់អង់គ្លេស Leicester City ត្រូវបានក្រុមខ្លាំងរបស់ព័រទុយហ្គាល់ FC Porto លត់រហូតដល់ទៅ ៥-០ ដាច់បញ្ចប់វគ្គជម្រុះសន្សំពិន្ទុក្នុងពូល G នៃក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League យប់មិញនេះ។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ FC Porto កក់កៅអី១ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃ Champions League នឹងគេ ដែរ ខណៈដែល Leicester City ទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះ ឆ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ រកបាន ១៣ពិន្ទុឈរនៅកំពូលតារាងប្រចាំពូល G ដាច់ ដើម្បីបញ្ចប់ក្តីសង្ឃឹមក្រុម FC Koebenhavn របស់ដាយណឺម៉ាក បើទោះបីជាឈ្នះម្ចាស់ផ្ទះ Club Brugge ២-០ យប់មិញក៏ដោយ ឈរនៅលេខ៣ ដោយមាន៩ពិន្ទុ។
៥គ្រាប់របស់ក្រុមដែលចាញ់ Leicester City ១-០ កាលពីជើងទី១ នៅក្នុងពហុកីឡដ្ឋាន King Power នោះ កើតឡើងនៅនាទីទី៦ ពីការធ្វើបានសម្រេចដោយកីឡាករ Andre Silva មុនពេលកីឡាកររូបនេះដដែលបន្ថែមគ្រាប់ទី ២របស់ខ្លួននៅនាទីទី៦៤ ជាមួយនឹងមិត្តរួមក្រុម Jesus Corona, Yacine Brahimi និង Diogo Jota រកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីទី២៦ ៤៤ និងនាទីទី៧៧៕