CamNews

កីឡាអន្តរជាតិ 

Leicester ឈ្នះ​ពាន Premier League ជា​ប្រវត្តិ​សាស្រ្ត ក្រោយ​​រង់​​ចាំ​​អស់​រយៈ ១៣២​ឆ្នាំ (Video)

(ក្រុងឡុងដ៍)៖ ក្រុមជើងថ្មី Leicester City បានគ្រងតំណែងជើងឯកពានលំដាប់កំពូលអង់គ្លេស Premier League ជាលើកទី១ប្រវត្តិសាស្រ្ត ក្រោយទន្ទឹងរង់ចាំអស់រយៈពេល១៣២ឆ្នាំមកនេះ បន្ទាប់ពីបំបាក់ Everton ៣-១ ក្នុងទឹកដី របស់ខ្លួនយប់មិញ ។

សារព័ត៌មាន BBC បានផ្សាយថា តាមពិតក្រុមដែលទើបតែឡើងមកលេងនៅ Premier League រដូវកាលឆ្នាំ២០១៥-២០១៦ នេះ មកពីក្របខណ្ឌ Championships ដែលជាលីកទី២របស់ចក្រភពអង់គ្លេស ដឹងខ្លួនឈ្នះពានធំនេះតាំងពី សប្តាហ៍ទី៣៦មកម្ល៉េះ ជាមួយនឹងការរកបាន៧៧ពិន្ទុនាំមុខកំពូលតារាង Premier League គ្រាដែលក្រុមលេខ២ តាមពីក្រោយមាន់ខ្នាយមាស Tottenham Hotspur មានត្រឹមតែ៧០ពិន្ទុនោះ ។

ការទទួលបាន៣ពិន្ទុបន្ថែម នៅកីឡដ្ឋាន King Power របស់ខ្លួនទៀតយប់មិញ ក្នុងសប្តាហ៍ទី៣៧ ធ្វើឲ្យក្រុមដែលដឹក នាំដោយគ្រូបង្វឹក Claudio Raneiri កើនពិន្ទុដល់៨០ ខណៈដែលនៅសល់១ប្រកួតបង្រ្គប់កិច្ចជួបម្ចាស់ផ្ទះតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge សប្តាហ៍ក្រោយ ។

ដូច្នេះ រដូវកាលក្រោយនៃក្របខណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០១៦-២០១៧ Leicester City មានឈ្មោះលេងនឹងគេដែរ នៅក្នុងវគ្គសន្សំពិន្ទុក្នុងពូលតែម្តង រួមជាមួយនឹងក្រុមថ្មីមួយទៀត Tottenham Hotspur ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង