ផលិតផល គ្រឿងអលង្ការ និងត្បូង មានតម្លៃ ត្រូវបានបង្ហាញដោយក្រុមអ្នកបង្ហាញម៉ូដដ៏ស្រស់
ស្អាត រួមជាមួយនឹងគ្រឿងអលង្ការគ្រប់ប្រភេទប្រកបដោយភាពថ្លៃថ្នូ និងទាក់ទាញ។
មិនខុសពីការតែងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកទី៣ ប៉ុន្មាននោះទេ
ពិព័រណ៍គ្រឿងអលង្ការ និងត្បូង មានតម្លៃកម្ពុជា លើកទី៤ ឆ្នាំ ២០១២ នេះ ត្រូវបានសម្ពោធ
និងមានការចូលរួមពីមន្ដ្រីអ្នកមុខអ្នកការជាច្រើនផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញនៅក្នុងទូកញ្ចក់ដ៏មានសុវត្ថិភាព គ្រឿងអលង្ការ និងត្បូង មានតម្លៃ ក៏ត្រូវបានបង្ហាញនៅលើឆាក ដោយក្រុមអ្នកបង្ហាញម៉ូដដ៏ស្រស់ស្អាតផងដែរ។ នេះគឺជាព្រឹតិ
ករណ៍មួយដ៏គួរអោយចាប់អារម្មណ៍បំផុតក្នុងចំណោមពិព័រណ៌ធំៗសម្រាប់ឆ្នាំនេះ។
សូមទស្សនារូបភាពថ្មីៗបំផុតស្ដីពីពិព័រណ៍គ្រឿងអលង្ការ និងត្បូង មានតម្លៃកម្ពុជា លើកទី៤
ដូចខាងក្រោម ៖
ដោយ ៖ សូរីយ៉ា/ណាំ