(ចំណេះដឹង)៖ ការខាំ ឬទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀប ពិស ចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះ នឹងបង្ហាញអ្នកនូវ ការយល់ដឹងមួយចំនួន អំពីសត្វមានពិស និងវិធីការពារ ដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។
សត្វពស់៖
នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទ ដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វា ធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ ដែលជាហេតុធ្វើឲ្យអ្នករងរបួស ស្ទះសរសៃឈាមស្លាប់។
ដោយឡែក នៅពេលដែលមានពស់ចឹក អ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន និងនៅឲ្យស្ងៀម ព្រោះការដាក់ខ្លួនឲ្យត្រង់ ធ្វើឲ្យអវៈយវៈមានទីតាំង ទាប់ជាងបេះដូង ដោយមិនឲ្យពិសជៀបចូល ទៅក្នុងបេះដូងបាន។ បន្ទាប់មកប្រញាប់នាំអ្នករបួស ទៅមន្ទីរពេទ្យដែលនៅជិតបំផុត។
សត្វខ្ទួយ៖
សត្វខ្ទួយមានប្រហែល ១០០០ ប្រភេទ ដែលសត្វនេះត្រូវបានមនុស្សម្នា ស្គាល់ថាជាសត្វមានពិសដ៏សាហាវ។ ជាក់ស្តែងប្រភេទសត្វខ្ទួយ ដែលសាហាវ និងគ្រោះថ្នាក់ជាងគេបំផុត មានដូចជាៈ
• សត្វខ្ទួយពណ៌លឿងៈ គឺជាប្រភេទសត្វខ្ទួយ ដ៏សាហាវជាងគេបំផុយ នៅក្នុងប្រទេសអ៉ីស្រាអ៊ែល។
• សត្វខ្ទួយខាងត្បូងៈសត្វខ្ទួយប្រភេទនេះ ត្រូវបានរកឃើញនៅអាហ្វ្រិច ខាងជើង។
• សត្វខ្ទួយកន្ទុយធំៈ មានវត្តមាននៅគ្រប់តំបន់ នៅក្នុងប្រទេសអ៉ីស្រាអ៊ែល។
ពិសរបស់សត្វប្រភេទនេះ នាំឲ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធភាពសុំារបស់រាងកាយ បេះដូង និងសរសៃឈាម។ ខ្ទួយទិចមានសភាពចុកខ្លាំង ជាងពស់ចឹក ដែលវាអាចធ្វើឲ្យអ្នករបួស បែកញើសច្រើន និងរមួលសាច់ដុំ ព្រមទាំងធ្វើឲ្យបេះដូង ដើរញាប់។
វិធីព្យាបាល និងសង្គ្រោះអ្នកដែលត្រូវខ្ទួយទិច៖
ស្រដៀងនឹងអ្នកដែលត្រូវពស់ចឹកដែរ ដោយអ្នកត្រូវដាក់ឲ្យអ្នករបួសគេង ឲ្យត្រង់ខ្លួន ហើយនៅឲ្យស្ងៀម។ បន្ទាប់មក ប្រញាប់ប្រញាល់នាំអ្នករបួស ទៅមន្ទីរពេទ្យឲ្យឆាប់បំផុត តាមដែលអាចទៅបាន ដើម្បីកុំឲ្យជាតិពិសចូលដល់ផ្នែកៗ ផ្សេងនៃសារពាង្គកាយ។
ជាក់ស្តែង អ្នកគួរតែប្រយ័ត្ន និងការពារខ្លួនពីសត្វពិសទាំងនោះដោយៈ
• មិនត្រូវទៅកន្លែងដែលពពួកសត្វប្រភេទនេះ ចូលចិត្តលាក់ខ្លួនរួមមាន នៅក្រោមដើមឈើធំៗ គំនរឈើ និងថ្មជាដើម។
• ជៀសវាងការដាក់ដៃរបស់អ្នក នៅលើកន្លែងទាំងនេះ ។
• សម្រាប់អ្នកដែលចូលចិត្តបោះជំរុំ គួរតែពិនិត្យមើលតង់ឲ្យបានត្រឹមត្រូវ មុនពេលគេង រលាស់ស្បែកជើង និងអាវមុនពេលពាក់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង