CamNews

តារា 

ក្រោយសង្ស័យរឿងពាក់ព័ន្ធនឹងគ្រឿងញៀនហើយ ស្វាមីនាង Pat កំពុងតែត្រៀមប្រឈមនឹង...

ព័ត៌មានកំសាន្ត ៖ ស្វាមីរបស់តារាសម្តែងស្រីដែលមានរឿងអាស្រូវមិនចេះចប់មិនចេះហើយ នាង Pat napapa បន្ទាប់ពីត្រូវបានដោះលែងពីការឃុំខ្លួនអស់រយៈពេល ៤៨ ម៉ោង បន្ទាប់ពីរកមិនឃើញថា ភ័ស្តុតាងជាក់លាក់ណាមួយពាក់ព័ន្ធនឹងគ្រឿងញៀនដូចដែលពាក្យចោតប្រកាន់ឡើយ ហើយពេលនេះ លោក Akarakit worarojcharoendet ដែលជាស្វាមីរបស់នាង Pat កំពុងតែត្រៀមប្រឈមនឹងការធ្វើប៉ាគេហើយ បន្ទាប់ពីប្រពន្ធរបស់លោកបានបញ្ចូលទៅដល់មន្ទីរពេទ្យទៅហើយ ។ 

លោក Akarakit worarojcharoendet និងនាង Pat napapa ស្ទើរតែគេងមិនលក់ដោយសារតែការទទ្ទឹងរង់ចាំសមាជិកថ្មីដែលត្រៀមនឹងឃើញពន្លឺព្រះអាទិត្យក្នុងពេលឆាប់ៗនេះ នោះគឺកូនប្រុសដំបូងរបស់ពួកគេ ​។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយពីជួបរឿងស្មុគស្មាញជាច្រើននៅក្នុងជីវិត បានធ្វើឲ្យនាង Pat napapa កាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយ ។ ហើយអ្វីដែលកាន់តែប្រសើរជាងនេះទៅទៀត គឺម្តាយរបស់នាងមានសុខភាពល្អច្រើនឡើង ហើយក៏បានត្រលប់មកនៅផ្ទះដូចដើមទៀតផង ៕

-ចុចអាន ៖ ក្រោយឃុំខ្លួនអស់ ២ ថ្ងៃរឿងគ្រឿងញៀន ស្វាមីនាង Pat napapa ចេញមកវិញស្រាប់តែ....







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet