អាហ្រ្វិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃទី ២៨ កញ្ញានេះថា សត្វ
រមាសប្រមាណជាបួនក្បាល ដែលមានមាឌធំៗ ត្រូវបានដេកដួលក្នុងព្រៃជ្រៅមួយ ខណៈ
ដែលសត្វទាំងនោះ ត្រូវបានជនខិលខូលលួចកាច់យកស្នែរបស់វាទៅលក់។
ប្រភពខាងលើដដែលបានអោយដឹងថា ការរកឃើញសត្វរមាសដេកដួល ដោយសារក្រុម
ខិលខូចកាត់យកស្នែងទៅលក់នេះ គឺរកឃើញក្នុងព្រៃ Jagdamba Tea Estate តំបន់Kuthori
ជិតឧទ្យាន Assam អាហ្វ្រិកខាងត្បូង។ តាមការអោដឹងពីក្រុមអ្នកជួយសង្គ្រោះសត្វព្រៃ បាន
អោយដឹងថា បញ្ញាស្ទះចាប់សត្វរមាសពេលនេះ គឺមានភាពរីកដុះដាលខ្លាំងណាស់ជាក់ស្ដែង
កាលពីសប្ដាហ៍មុននេះ ក៏មានការសម្លាប់សត្វរមាសយកស្នែងនៅប្រទេស ឥណ្ឌាផងដែរ។
ទោះបីជាយ៉ាណាក៏ដោយ ក្រុមអាជ្ងាធរតំបន់អភិរក្សព្រៃ Assam បាននិយាយថា នឹងស្វែង
រកជនខិលខូច ដែលតែងតែបំផ្លាញសម្លាប់សត្វព្រៃ មកផ្ដល់ន្ទាទោសអោយបានជាដាច់ខាត់។
ចងចាំ៖ ការពារធនធានធម្មជាតិ គឺការពារជីវិតរបស់អ្នក។
ដោយ៖ សីហា
ប្រភព៖ dailymail