ការព្រួយបារម្មណ៍ការរីករាលដាលពីមេរោគ Ebola បានបង្កឲ្យមានការរំសាយចោលនូវការប្រកួតបាល់ទាត់ថ្នាក់ជាតិរបស់ Africa។
សាធារណរដ្ឋ Seychelles បានគ្រោងឲ្យ ប្រទេស Sierra Leone និងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គជម្រុះមួយនៅថ្ងៃសៅរ៍ ប៉ុន្ដែ ក្រសួងសុខាភិបាល និង អន្ដោប្រវេសន៍ប្រចាំ ប្រទេសតូចមួយ នៅក្នុងនោះមិនបានអនុញ្ញាតឲ្យក្រុមនោះចូលក្នុងប្រទេសឡើយ ពីព្រោះថាមានចំនួនយ៉ាងតិច៥៥២ ករណីរួចហើយដែលបានរាយការណ៍មកថាការបង្កឡើងដោយមេរោគនេះ នៅក្នុងប្រទេស Sierra Leone ក្នុងខែមិនា ហើយ ២២៤ ករណីបង្ហាញថាត្រូវបានស្លាប់។
Seychelles ដែលធ្លាប់បានចាញ់ ២ទល់និង ០ បន្ទាប់ពីបាត់បងក្រោមក្នុងតង់ទី ២ នៅក្នុង Sierra Leoneកាលពី ថ្ងៃទី១៩ ខែកក្កដា បានបោះបង់ចំណងមិត្ដិភាព និង ក្ដីសង្ឃឹមរបស់ពួកគេសម្រាប់ការប្រគួតវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។
ក្រុមកីឡាករ Sierra Leone កាលពី ថ្ងៃសុក្រ ម្សិលមិញ ត្រូវបានគេរាយការណ៍ឲ្យដឹងថា មិនបាន អនុញ្ញាត ឲ្យឡើងយន្ដហោះ នៅប្រទេស Kenya បើមិនដូច្នោះការធ្វើដំណើរនេះនិងអាចធ្វើឲ្យពួកគេឈានទៅដល់ប្រទេស Seychelles។
ប្រធានសម្ពន្ធកីឡាប្រទេស Seychelles លោក Elvis Chetty បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន អោយដឹងថា ការបោះបង់ចោលការប្រកួតដែលគ្រោងនឹងធ្វើឡើង នៅក្នុង ទីក្រុង Victoria វាគឺជាជម្រើសតិចតួចបំផុតដែលត្រូវធ្វើ ដោយត្រូវគោរពតាមការ ណែនាំរបស់រដ្ឋាភិបាល ។ ប្រធានដដែលរូបនេះបានបន្ថែមទៀតថា បន្ទាប់ពីក្រសួងសុខាភិបាលបានណែនាំឲ្យពន្យាពេលក្នុងការប្រកួតសម្រាប់ពេលវេលាមិនជាក់លាក់ ក្នុងនោះក្រសួងអន្ដោ ប្រវេសន៍ បានផ្ដល់ដំណឹងដល់ពួកយើងដោយមិនអនុញ្ញាតក្រុមនោះចូលក្នុងប្រទេស Seychelles។
ច្រើនជាង ១៣០០ ករណីនៃជម្ងឺ Ebola ត្រូវបានគេសង្ស័យថា បានកើតមានឡើងនៅក្នុងទ្វីប អាហ្វ្រិកភាគខាងលិចដោយនៅក្នុងនោះករណីដំបូងនៃជម្ងឺនេះ ត្រូវបានគេរាយការណ៍អោយដឹង ថាចេញពីប្រទេស Guinea ។ ចំនែកប្រទេសដទៃទៀតក៏ត្រូវបានទទួលរងនូវឥទ្ធិពលអាក្រក់នៃ ជម្ងឺនោះដែរ ដែលក្នុងនោះរាប់បញ្ចូលទាំងប្រទេស Nigeria និង Liberia។
ប្រែសម្រួលដោយ ៖ អឿ អ៊ុយ
ប្រភព ៖ CNN